ខ្មែរប៉ុស្ដិ៍ Close

ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវគឺដាក់ចេញដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ពុំមែនជាការ រំលោភសិទ្ធិមនុស្ស

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 26
ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវគឺដាក់ចេញដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ពុំមែនជាការ រំលោភសិទ្ធិមនុស្ស ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវគឺដាក់ចេញដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ពុំមែនជាការ រំលោភសិទ្ធិមនុស្ស

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានបញ្ជាក់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវគឺដាក់ចេញដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ពុំមែនជាការំលោភសិទ្ធិមនុស្ស ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដឱ្យកាន់តែមានប្រសិទ្ធភាព ធានាបានសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ដើម្បីការពារខ្លួនយើង ការពារក្រុមគ្រួសារ ការពារសង្គម គឺត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានក្រសួងសុខាភិបាល និងការអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍។

ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំSinopharm ពីរដ្ឋាភិបាលនិងប្រជាជនចិន កាលពីយប់ថ្ងៃទី៣១ ខែមីនា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចពិជ័យសេនាបានបញ្ជាក់ថា ការដាក់ចេញច្បាប់នេះ ពុំមែនជាការរំលោភសិទ្ធិមនុស្សឡើយ ហើយ ប្រសិនបើមានការរំលោភបំពាន ច្បាស់ណាស់ត្រូវតែមានកំហុសនូវពេលដែលខ្លួនបានប្រព្រឹត្ត ជាពិសេសកន្លងមក ការធ្វើចត្តាឡីស័ករួម មិនអនុវត្តឱ្យបានពេញលេញគេចវេះ ដោយបានធ្វើការចម្លងទៅអ្នកដទៃពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះច្បាប់ត្រូវតែអនុវត្តដែលនេះជារឿងមួយសំខាន់ណាស់ ។

« ក្នុងឱកាសនេះខ្ញុំអំពាវនាវយើងទាំងអស់គ្នាចូលរួមអនុវត្តឱ្យបានសកម្ម បំពេញឱ្យបានសកម្មពីគ្រប់ទិសទីទាំងអស់ ការហាមឃាត់ ការរារាំងមួយចំនួន កុំចោទប្រកាន់ថាជាការំលោភសិទ្ធិមនុស្ស កុំចោទប្រកាន់ថាជាការហាមឃាត់ មិនឱ្យខ្លួនធ្វើនេះ ធ្វើនោះដោយសារតែ កិច្ចការសង្គមរួម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំងក្លាបំផុតនៅក្នុងសហគមន៍នៃយើង ដែលនេះគឺជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាទាំងឡាយដែលយើងត្រូវតែរួមគ្នាអនុវត្ត » ។

សម្តេចពិជ័យសេនា បានអំពាវនាវឱ្យយើងទាំងអស់គ្នាចូលរួមសកម្ម ទាំងអ្នកប្រតិបត្តិច្បាប់ ក៏ដូចជាសេចក្តីណែនាំទាំងឡាយចេញជាបន្តបន្ទាប់ សំខាន់ជាងគេបំផុត បន្តិចទៀតគឺមានការចូលឆ្នាំដូច្នេះសម្តេចអគ្គមហាសេនាបតីតេជោ បានណែនាំដ៏ជាក់លាក់ត្រឹមត្រូវ គ្រប់ពេលវេលាទាំងអស់ប្រុងប្រយ័ត្ន ភ្ញាក់រលឹកក្នុងការបំពេញភារកិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រតិបត្តិឱ្យបានត្រឹមត្រូវនេះជាភាពចាំបាច់មួយ ។

សូមបញ្ជាក់ថា ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ដោយច្បាប់នេះមាន ៦ជំពូក និង ១៨មាត្រា ដោយមានការពិន័យនិងដាក់ទោសទណ្ឌចំពោះអ្នកដែលល្មើសនឹងច្បាប់នេះផងដែរ ៕

អត្ថបទទាក់ទង