ខ្មែរប៉ុស្ដិ៍ Close

សន្និសីទស្ដីពីចក្ខុវិស័យឆ្ពោះទៅមុខរួមគ្នានៃប្រជាជាតិអាស៊ាន និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55

បាងកក​​ ប្រទេសថៃ​៖​ ព្រឹកថ្ងៃពុធ៣រោជ​ ខែពិសាខ​ ឆ្នាំច​ សំរឺទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី២ ខែឧសភា​ ឆ្នាំ២០១៨​ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំសន្និសីទតំបន់ក្រោមប្រធានបទ «សមកាលសេដ្ឋកិច្ចនិងសន្តិសុខអាស៊ានឆ្នាំ២០២៥ -ASEAN 2025: Synchronizing the Economic and Security Agendas» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២-០៣ ខែឧសភា ឆ្នាំ២០១៨ នៅមជ្ឍមណ្ឌលសន្និសីទអង្គការសហប្រជាជាតិ ទីក្រុងបាងកក ប្រទេសថៃ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​បានថ្លែងថា​ សន្និសីទនេះ បានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យឆ្ពោះទៅមុខរួមគ្នានៃប្រជាជាតិអាស៊ាន និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដែលរួមមាន៖ សមាហរណកម្ម សង្គម វប្បធម៌ ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន ការឆ្លងកាត់ព្រំដែន និងអន្តោប្រវេស្តន៍ លំហូកម្លាំងពលកម្ម និងសកម្មភាពឆ្លងដែននិងឧក្រឹដ្ឋកម្មឆ្លងដែនខុសច្បាប់។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​បានថ្លែងថា​បន្តពីកម្មវត្ថុសំខាន់ៗរបស់សន្និសីទនេះមានជាអាទិ៍៖

  • ១. ការយល់ដឹងពីបញ្ហាប្រឈមសន្តិសុខនិងឧក្រឹដ្ឋកម្មឆ្លងដែនខុសច្បាប់នៅក្នុង បរិបថនៃការតភ្ជាប់អាស៊ាន។
  • ២. ការរៀបចំហេដ្ឋារចនាសម្ពន័្ធ វិនិយោគ និងពាណិជ្ជកម្ម ដោយធានាបាននូវសន្តិសុខ និងស្ថេរភាពសម្រាប់អាស៊ាន
  • ៣. ការពិភាក្សានិងរៀបចំនូវផែនទីវិថី សម្រាប់កិច្ចខិតខំរួមគ្នាសម្រាប់ការងារសន្តិសុខ និងសេដ្ឋកិច្ចរួម នៅក្នងបរិបថ នៃសមកាលឆ្នាំ២០២៥ខាងមុខ។

អត្ថបទទាក់ទង