ខ្មែរប៉ុស្ដិ៍ Close

TOP NEWS: ក្រសួងសុខាភិបាលប្រកាសធ្វើការកែតម្រូវ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលប្រកាសនៅថ្ងៃនេះ គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ មិនមែន៥៨នាក់ទេ ដោយសារបញ្ហាបច្ចេកទេស

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 45
TOP NEWS: ក្រសួងសុខាភិបាលប្រកាសធ្វើការកែតម្រូវ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលប្រកាសនៅថ្ងៃនេះ គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ មិនមែន៥៨នាក់ទេ ដោយសារបញ្ហាបច្ចេកទេស TOP NEWS: ក្រសួងសុខាភិបាលប្រកាសធ្វើការកែតម្រូវ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលប្រកាសនៅថ្ងៃនេះ គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ មិនមែន៥៨នាក់ទេ ដោយសារបញ្ហាបច្ចេកទេស

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងប្រាប់នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh New នៅមុននេះបន្តិចថា ក្រសួងសូមប្រកាសធ្វើការកែតម្រូវ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ដែលក្រសួងទើបប្រកាសនៅថ្ងៃទី២១ ខែមីនានេះ គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ មិនមែន៥៨នាក់ទេ ដោយសារបញ្ហាបច្ចេកទេសស្ទួនលេខ។

លោករដ្ឋមន្ត្រីបញ្ជាក់ប្រាប់ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលក្រសួងប្រកាសនៅព្រឹកនេះ តាមពិតមិនមែនចំនួន៥៨នាក់នោះទេ គឺត្រឹមតែ៤៨នាក់ប៉ុណ្ណោះ ព្រោះតែបញ្ហា Error បច្ចេកទេសបន្តិចទើបមានការភាន់ច្រឡំបែបនេះ»។

លោករដ្ឋមន្ត្រីបញ្ជាក់ថា នៅពេលបន្តិចទៀតនេះ ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសព័ត៌មានថ្មី ដើម្បីកែតម្រូវសេចក្តីប្រកាសព័ត៌មានចាស់ អំពីតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានប្រកាសនៅព្រឹកមិញនេះ៕

អត្ថបទទាក់ទង