ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថានឹងបន្តធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 70
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថានឹងបន្តធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថានឹងបន្តធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នឹងនៅតែបន្តធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតអាណត្តិទី៧ និងអាណត្តិជាបន្តបន្ទាប់ទៀតរហូតដល់លោកឈប់ចង់ធ្វើដើម្បីកុំឱ្យចេះតែមានអ្នករិះគន់ថាលោកនឹងផ្ទេរអំណាចទៅឱ្យអ្នកនេះឬអ្នកនោះ។ លោកបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន (Press Conference) បន្ទាប់ពីលោកទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន អាស្រ្តាហ្សេនីកា នៅថ្ងៃទី៤ ខែមីនាឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា៖

«ហើយខ្ញុំអត់ប្រកាស ឥឡូវឈប់ប្រកាសពីរឿង១០ឆ្នាំ ២០ឆ្នាំ ធ្វើទាល់តែឈប់ចង់ធ្វើ កុំឱ្យវាពិបាកពេក បន្តិចថាផ្ទេរតំណែងឱ្យ ហ៊ុន ម៉ាណែត បន្តិចថាផ្ទេរតំណែងឱ្យទៅអ្នកនេះ ឱ្យទៅអ្នកនោះ ឥឡូវមិនបាច់ផ្ទេរហ្មង នៅអញ្ចឹងតាហ្មងទៅ។ ថ្ងៃទី៥ ខែមិថុនា បោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ ឆ្នាំក្រោយ ប្រកាសរួចពីម្សិល រួចហើយខែកក្កដា ឆ្នាំ២០២៣ បោះឆ្នោតសារជាថ្មី ហើយខ្ញុំនៅតែជាបេក្ខជននាយករដ្ឋមន្រ្តី»។

ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ អ្នកណាចង់ឈ្នះសូមមកឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងក្របខណ្ឌដែលច្បាប់កំណត់ មិនអាចធ្វើដូចកន្លងមកអំពាវនាវឱ្យកងទ័ពងើបបះបោរផ្តួលរំលំរាជរដ្ឋាភិបាលបានឡើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា៖

«អ្នកណាចង់ឈ្នះមកឈរមក ក្នុងក្របខណ្ឌនៃច្បាប់កំណត់ នៃច្បាប់កំណត់ ហើយបើអ្នកឯងចង់ផ្តួលតាមផ្លូវដូចដែលអ្នកឯងបានប្រកាសកន្លងទៅឱ្យកងទ័ព ឱ្យនគរបាល ឱ្យកម្លាំងប្រដាប់អាវុធ បែរចុងកាណុង មកផ្តួលតាមរបៀបឧបឃាត អ្នកឯងត្រូវទទួលរបៀបម៉េច អាហ្នឹងរឿងរបស់អ្នកឯង»៕

អត្ថបទទាក់ទង