ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភដល់កម្មការនីមានផ្ទៃពោះ ចំនួន៨៦១នាក់ នៅខេត្តតាកែវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភដល់កម្មការនីមានផ្ទៃពោះ ចំនួន៨៦១នាក់ នៅខេត្តតាកែវ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភដល់កម្មការនីមានផ្ទៃពោះ ចំនួន៨៦១នាក់ នៅខេត្តតាកែវ

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ចំនួនប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ រួចហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃ ឧបត្ថម្ភដើម្បីដោះស្រាយពេលសម្រាលកូន ដល់កម្មការិនីមានផ្ទៃពោះ ចំនួន៨៦១នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀត ជូនកូនក្មួយកម្មករ កម្មការិនី។ ការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩នេះ ប្រាក់ខែកូនក្មួយកម្មករ កម្មការិនី គឺឡើងដល់១៨២ដុល្លារ ហើយត្រូវអនុវត្តការបើកប្រាក់ឈ្នួល២ដងក្នុង១ខែផងដែរ។ លោក នឹងបន្តអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនកម្មករ នៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ក៏បានជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផងដែរ និងបានអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕

 

អត្ថបទទាក់ទង