ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរជនរួមជាតិចៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារក្នុងថ្ងៃឆេងម៉េងគ្រប់ៗគ្នា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 4
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរជនរួមជាតិចៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារក្នុងថ្ងៃឆេងម៉េងគ្រប់ៗគ្នា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរជនរួមជាតិចៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារក្នុងថ្ងៃឆេងម៉េងគ្រប់ៗគ្នា

នៅថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្នលើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង។ គ្រប់គ្នាមានការយល់ដឹង គ្រប់គ្នាចូលរួម គឺប្រាកដជាទប់ស្កាត់បាននូវការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ជាមិនខាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យណាមួយហើយលោកក៏បានជូនពរបង ប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អក្នុងថ្ងៃចុងសប្តាហ៍ និងក្នុងថ្ងៃឆេងម៉េងគ្រប់ៗគ្នា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់កុំភ្លេចដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរីនិងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគកូវីឌ​-១៩ផងដែរ៕

អត្ថបទទាក់ទង