លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ផ្លូវជាតិលេខ៤៨ នឹងក្លាយទៅជាផ្លូវហាយវេនាពេលអនាគត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤៨ នឹងក្លាយទៅជាផ្លូវហាយវេនាពេលអនាគត ក្រោមហិរញ្ញប្បទានរបស់ប្រទេសកូរ៉េខាងត្បូង។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងពេលសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺននាក់ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមថា មហិច្ឆតារបស់លោកមិនត្រឹមតែតភ្ជាប់ខេត្តកោះកុងទៅខេត្តព្រះសីហនុ និងទៅរាជធានីភ្នំពេញនោះទេ គឺលោកនឹងសាងសង់ផ្លូវតភ្ជាប់ខេត្តកោះកុងទៅតំបន់ថ្មដានៅខេត្តពោធិ៍សាត់ ទៅខេត្តបាត់ដំបង និងប៉ៃលិនផងដែរ។ ក្នុងនោះ គឺប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរវាងតាមភ្នំពេញទៀតទេ៕