ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីថៃត្រូវបានកាត់ទោសនិងដកចេញពីតំណែង ពីបទបង្កបញ្ហាចលាចលនៅមុនរដ្ឋប្រហារឆ្នាំ ២០១៤

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 23
រដ្ឋមន្រ្តីថៃត្រូវបានកាត់ទោសនិងដកចេញពីតំណែង ពីបទបង្កបញ្ហាចលាចលនៅមុនរដ្ឋប្រហារឆ្នាំ ២០១៤ FILE PHOTO: Anti-government protest leader Suthep Thaugsuban (C) gestures to his supporters after a Thai court delivered its verdict on Prime Minister Yingluck Shinawatra, in Bangkok May 7, 2014. The Thai court found Yingluck guilty on Wednesday of violating the constitution and said she had to step down, although ministers not implicated in the case can remain in office. REUTERS/Damir Sagolj (THAILAND - Tags: POLITICS CRIME LAW CIVIL UNREST)/File Photo

រដ្ឋមន្រ្តីថៃ ៣នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារនិងដកចេញពីតំណែង កាលពីថ្ងៃពុធ បន្ទាប់ពីតុលាការបានរកឃើញថាពួកគេបានចូលរួមនៅបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល នៅមុនរដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានធ្វើឱ្យនាយករដ្ឋមន្រ្តី Prayut Chan-O-Cha អាចឡើងកាន់អំណាច។

មុនពេលចូលរួមជាមួយរដ្ធាភិបាលរបស់លោក Prayut អ្នកទាំង៣ គឺជាផ្នែកមួយនៃក្រុមដែលនៅពីក្រោយការតវ៉ាតាមដងផ្លូវដ៏ធំដែលបានឈានទៅដល់ការ បិទទីក្រុងបាងកក, បង្កការកកស្ទះចរាចរ និងបានដណ្តើមកាន់កាប់អាគាររដ្ឋាភិបាលមួយចំនួនផងដែរ។

ពួកគេត្រូវបានដឹកនាំដោយមេដឹកនាំប្រឆាំង គឺលោក Suthep Thaugsuban ដែលចលនាតវ៉ានោះត្រូវបានធ្វើឡើងដោយប្រើអំពើហិង្សានិងបានបង្កឱ្យមានភាពវឹកវរយ៉ាងខ្លាំង។

លោក Suthep Thaugsuban
លោក Suthep Thaugsuban

កាលពីថ្ងៃពុធ តុលាការព្រហ្មទណ្ឌ ទីក្រុងបាងកកបានកាត់ទោសមនុស្សចំនួន ២៦ នាក់ដែលក្នុងនោះរួមមាន លោក Suthep និង រដ្ឋមន្រ្តីចំនួន ៣រូប គឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល លោក Buddhipongse Punnakanta, រដ្ឋមន្រ្តីក្រសួងអប់រំ លោក Nataphol Teepsuwan និងអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Thaworn Senniam ។

ពួកគេទាំង៣នាក់ ក៏នឹងត្រូវដកចេញពីមុខតំណែងរបស់ពួកគេជាបន្ទាន់ផងដែរ ដោយយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។

សេចក្តីថ្លែងការណ៍ របស់តុលាការបាននិយាយថា៖

«ការជាប់ពន្ធនាគាររបស់រដ្ឋមន្រ្តីនឹងមានរយៈពេលពី ៥ ទៅ ៧ ឆ្នាំ ក្រោមបទចោទប្រកាន់ស្តីអំពីការបង្កការបះបោរ ខណៈដែលលោក Suthep ដែលជាអតីតឧបនាយករដ្ឋមន្រ្តី នឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ»។

គណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន (People’s Democratic Reform Committee-PDRC) របស់លោក Suthep បានលេច មុខឡើងនៅក្នុងឆ្នាំ ២០១៣ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់អតីត នាយករដ្ឋមន្ត្រី Thanksin Shinawatra ។

លោក Thanksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ២០០៦
លោក Thanksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ២០០៦

បើទោះបីជាត្រូវបានបណ្តេញចេញពីតំណែងដោយរដ្ឋប្រហារឆ្នាំ ២០០៦ ក៏ដោយ ក៏លោក Thanksin នៅតែជា ឥស្សរជនដ៏មានប្រជាប្រិយភាពម្នាក់ នៅក្នុងចំណោមអ្នកបោះឆ្នោតនៅក្នុងប្រទេសថៃដែលបន្ទាប់មកបាននាំគ្នាបោះឆ្នោតឱ្យប្អូនស្រីរបស់លោក គឺលោកស្រី Yingluck ធ្វើជានាយករដ្ឋមន្រ្តីក្នុងឆ្នាំ ២០១១ ។

ប៉ុន្តែការចោទប្រកាន់អំពីអំពើពុករលួយបានរួមរឹតត្រកូល Shinawatra ហើយបន្ទាប់ពីការតវ៉ាដ៏ឃោរឃៅអស់ពេលជាច្រើនខែដែលធ្វើឡើងដោយគណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន លោកស្រី Yingluck ត្រូវបានផ្តួលរំលំចេញពីតំណែងនៅឆ្នាំ ២០១៤ ក្រោមដៃយោធាដ៏មានឥទ្ធិពល។

មេដឹកនាំរដ្ឋប្រហារគឺលោក Prayut បានឡើងកាន់កាប់អំណាច ហើយបន្ទាប់ពីដឹកនាំរបបយោធាអស់រយៈពេល ៥ឆ្នាំ លោកត្រូវបានបោះឆ្នោតជ្រើសរើសឱ្យក្លាយជានាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ដែលត្រូវបានធ្វើឡើងក្រោមរដ្ឋធម្មនុញ្ញដែលតាក់តែងដោយយោធា។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ធាភិបាលរបស់លោកបានរងនូវការ ចោទប្រកាន់ពាក់ព័ន្ធនឹងការគ្រប់គ្រងលើ បញ្ហាសេដ្ឋកិច្ចដែល បង្កឡើងដោយវីរុស COVID-19។ ក៏ប៉ុន្តែនៅចុងសប្តាហ៍នេះ លោក Prayut និងគណៈរដ្ឋមន្ត្រីរបស់លោកអាចរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្ត។

ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យក៏បានបង្កើនបញ្ហាប្រឈមដល់អតីតឧត្តមសេនីយ៍ រូបនេះផងដែរជាមួយនឹងការអំពាវនាវឱ្យលោកចុះចេញពីតំណែងនិងទាមទារឱ្យមានការកែទម្រង់របបរាជានិយម។

ចលនាដឹកនាំដោយយុវជនបានថយចុះក្នុងប៉ុន្មានខែថ្មីៗ នេះ ហើយមេដឹកនាំដ៏លេចធ្លោចំនួន ៤នាក់ ក៏ត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍។

អ្នកវិភាគនយោបាយ លោក Titipol Phakdeewanich បាននិយាយថា៖

«សេចក្តីសម្រេចកាលពីថ្ងៃពុធប្រឆាំងនឹងរដ្ឋមន្រ្តីរបស់លោក Prayut គឺជាការផ្ញើសារទៅកាន់ក្រុមអ្នកតវ៉ាជំនាន់ថ្មីថា តុលាការពិតជាអាចទុកចិត្តបាន។ វាបង្ហាញដល់ក្រុមអ្នកតវ៉ាថា មនុស្សដែលនៅខាង រដ្ឋាភិបាលក៏អាចត្រូវបានកាត់ទោសផងដែរ»។

ប៉ុន្តែរឿងក្តីដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមក ហើយនេះនឹងត្រូវពិនិត្យឡើងវិញនៅក្នុងសាលាឧទ្ធរណ៍ ហើយលោក Titipol បាន និយាយថា «វានៅតែជាដំណើរដ៏វែងឆ្ងាយមួយ»AFP

អត្ថបទទាក់ទង