ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទស្រះស្រង់ត្រូវបានសម្ពោធបញ្ចប់ការជួសជុល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 34

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ប្រាសាទស្រះស្រង់ ត្រូវបានសម្ពោធបញ្ចប់ការជួសជុលក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អមដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី រួមនឹងសម្តេចព្រះសង្ឃរាជ ព្រះសង្ឃ លោក លោកស្រី ចូលរួមជាកិត្តិយស។

ក្នុងឱកាសនោះ អាជ្ញាធរជាតិអប្សរា បានសម្តែងសេចក្តីអរគុណយ៉ាងជ្រាវជ្រៅចំពោះវិស័យឯកជន ជាពិសេសលោកស្រីឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនឧបត្ថម្ភការជួសជុលនេះ។

ម្យ៉ាងវិញទៀត តាមរយៈនៃការជួសជុល និងរំលេចរូបរាងជាថ្មីឡើងវិញប្រាសាទស្រះស្រង់បានធ្វើឲ្យទេសភាពវប្បធម៌នាពេលអតីតកាលបានរស់រានមានជីវិតជាថ្មីឡើងវិញ និងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនាប្រាសាទនេះ៕

អត្ថបទទាក់ទង