ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គោលនយោបាយយុទ្ធសាស្រ្ត៤ «មនុស្ស ទឹក ផ្លូវ ភ្លើង» នឹងត្រូវបន្តមិនតិចជាង៥០ឆ្នាំទៀតទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 92
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គោលនយោបាយយុទ្ធសាស្រ្ត៤ «មនុស្ស ទឹក ផ្លូវ ភ្លើង» នឹងត្រូវបន្តមិនតិចជាង៥០ឆ្នាំទៀតទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គោលនយោបាយយុទ្ធសាស្រ្ត៤ «មនុស្ស ទឹក ផ្លូវ ភ្លើង» នឹងត្រូវបន្តមិនតិចជាង៥០ឆ្នាំទៀតទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅក្នុងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលគឺ ទឹក ផ្លូវ ភ្លើង មនុស្ស នៅតែត្រឹមត្រូវនិងមានសារៈសំខាន់ គ្រាន់តែពេលនេះយើងដូរមក មនុស្ស ទឹក ផ្លូវ ភ្លើងវិញ ក៏ប៉ុន្តែគោលនយោបាយយុទ្ធសាស្រ្តនេះនឹងនៅតែត្រឹមត្រូវមិនតិចជាង៥០ឆ្នាំទៀតនោះទេ ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសគាំទ្រនូវពាក្យស្លោករបស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលបានលើកឡើងថា «ទឹកស្អាតសម្រាប់យើងទាំងអស់គ្នា» ផងដែរ៕

អត្ថបទទាក់ទង