ខ្មែរប៉ុស្ដិ៍ Close

ភ្នាក់ងារទេសចរណ៍ប្រាសាទបន្ទាយស្រី បន្តចូលរួមកិច្ចការថែទាំនិងអភិរក្សប្រាង្គប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
ភ្នាក់ងារទេសចរណ៍ប្រាសាទបន្ទាយស្រី បន្តចូលរួមកិច្ចការថែទាំនិងអភិរក្សប្រាង្គប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្នាក់ងារទេសចរណ៍ប្រាសាទបន្ទាយស្រី បន្តចូលរួមកិច្ចការថែទាំនិងអភិរក្សប្រាង្គប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បើទោះបីជាស្ថានភាពភ្ញៀវទេសចរមានសភាពស្ងប់ស្ងាត់ ក៏ក្រុមការងារផ្សេងៗរបស់អាជ្ញាធរជាតិអប្សរា មិនបានបន្ថយកិច្ចការប្រចាំថ្ងៃរបស់ខ្លួនដែរ។ ជាក់ស្តែងក្នុងពេលនេះភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទបន្ទាយស្រី បាននិងកំពុងសហការចូលរួមយ៉ាងសកម្មជាមួយនាយកដ្ឋានជំនាញផ្សេងៗក្នុងកិច្ចការអភិរក្ស និងថែទាំជាប្រចាំចំពោះប្រាង្គប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ពិភពលោក។

សកម្មភាពទាំងអស់នេះគឺជាគំរូដ៏ល្អមួយក្នុងការចូលរួមសហការបំពេញបន្ថែមលើជំនាញផ្សេងៗ ដែលមានភាពចាំបាច់សម្រាប់ស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូលផងដែរ៕