ខ្មែរប៉ុស្ដិ៍ Close

អភិបាលរងខេត្តកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀតផ្ទាត់ទីតាំងដីទំហំ ៣៣៣,៣៨ ហិកតា សម្រាប់វិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 56
អភិបាលរងខេត្តកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀតផ្ទាត់ទីតាំងដីទំហំ ៣៣៣,៣៨ ហិកតា សម្រាប់វិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត អភិបាលរងខេត្តកោះកុង ចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀតផ្ទាត់ទីតាំងដីទំហំ ៣៣៣,៣៨ ហិកតា សម្រាប់វិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀតផ្ទាត់ទីតាំងដីទំហំ ៣៣៣,៣៨ ហិកតា សម្រាប់វិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដែលបានស្នើដោយក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ស្ថិតនៅភូមិសាស្ត្រភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ទន្ទឹមនេះតាងនាមរដ្ឋបាលខេត្តកោះកុង សូមធ្វើការគាំទ្រគម្រោងផ្គត់ផ្គង់ទឹកស្អាតនេះ ដែលជាសូចនាករមួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តកោះកុង ដែលត្រូវការទឹកស្អាតផ្គត់ផ្គង់មកទីប្រជុំជន ខណៈយើងឃើញមានកំណើនប្រជាពលរដ្ឋកាន់តែច្រើនឡើង និងបានស្នើសូមនូវចំណុចមួយចំនួន៖

១-ផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋ ករណីបើមានប៉ះពាល់ដល់ពួកគាត់ ខណៈដែលតំបន់នេះមានបញ្ហាប្រជាពលរដ្ឋតវ៉ាឥតឈប់ឈរ
២-សិក្សាបច្ចេកទេសឲ្យបានល្អិតល្អន់ និងសហការជិតស្និតជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដើម្បីបញ្ចៀសបញ្ហាជាយថាហេតុ
៣-រក្សាលំនឹងស្ថានប្រព័ន្ធ ជាពិសេស ច្រករបៀងសត្វព្រៃ៕

អត្ថបទទាក់ទង