ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យបន្តលើកកម្ពស់សុខភាពអនាម័យ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម ៣ការពារ ៣កុំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យបន្តលើកកម្ពស់សុខភាពអនាម័យ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម ៣ការពារ ៣កុំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យបន្តលើកកម្ពស់សុខភាពអនាម័យ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម ៣ការពារ ៣កុំ

នៅក្នុងឱកាសថ្លែងសារបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំឱ្យបន្តលើកកម្ពស់ សុខភាពអនាម័យ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម ៣ការពារ ៣កុំ ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត ១ម៉ែត្រកន្លះ និងសុវត្ថិភាពចំណីអាហារ។

នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពទី១លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីតំណក់ប្រេងដំបូងស្របពេលនៃខួបលើកទី២២នៃនយោបាយឈ្នះឈ្នះក្នុងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូលក្នុងរយៈពេល២២ឆ្នាំមកនេះ៕

អត្ថបទទាក់ទង