ខ្មែរប៉ុស្ដិ៍ Close

តំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ ស្វាគមន៍ភ្ញៀវទេសចរ នៅឆ្នាំ២០២១

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 32
តំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ ស្វាគមន៍ភ្ញៀវទេសចរ នៅឆ្នាំ២០២១ តំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ ស្វាគមន៍ភ្ញៀវទេសចរ នៅឆ្នាំ២០២១

ភ្នំពេញ ៖ គម្រោងកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ ក្នុងខេត្តក្រចេះ នឹងទទួលស្វាគមន៍ភ្ញៀវទេសចរ នាពេលខាងមុខនេះ ។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ថា តំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ នឹងរៀបចំជារមណីយដ្ឋាន ហើយនឹងដំណើរការឆាប់ៗនេះ ។ អ្វីដែលកំពុងដំណើរការ និងផ្តោតសំខាន់ គឺការសុំអាជ្ញាបណ្ណទេសចរណ៍ វិធានសុវត្ថិភាពទេសចរណ៍ ការគ្រប់គ្រងអនាម័យបរិស្ថាន ការកំណត់ទីតាំងសុវត្ថិភាព ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកកំសាន្តនាដើមឆ្នាំ២០២១ខាងមុននេះ។

លោកថា វត្តសសរ១០០ ទាក់ទាញភ្ញៀវទេសចរស្រាប់ហើយ អញ្ចឹងហើយទើបវិស័យឯកជន មានបំណងចង់ចូលរួមកែច្នៃតំបន់ឆ្នេរខ្សាច់ មុខវត្ត ឱ្យមានភាពទាក់ទាញថែមទៀត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងសក្តិសមជាគោលដៅទេសចរណ៍កម្រិតខ្ពស់ ។

លោកបន្តទៀតថា គម្រោងកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ នៃខេត្តក្រចេះនេះ នឹងរួចរាល់ជាស្ថាពរនៅដើមឆ្នាំ២០២១ខាងមុខ ។ ស្ពានឈើសម្រាប់ឆ្លងកាត់ទៅឆ្នេរខ្សាច់នោះ បានសង់រួចរាល់ហើយបច្ចុប្បន្នក្រុមការងារកំពុងសាងសង់កញ្ចុះ និងពិនិត្យកម្ពស់ទឹកសម្រាប់កំណត់ទីតាំងឱ្យភ្ញៀវទេសចរចុះលេងកម្សាន្ត ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបញ្ជាក់ថា : បច្ចុប្បន្ន ភ្ញៀវអាចទៅលេងបាន ព្រោះរោងទឹកខ្លះ កន្លែងលក់ម្ហូបអាហារខ្លះ កំពុងតែរៀបចំបណ្តើរៗហើយ តែរួចរាល់នៅដើមខែ០១ឆ្នាំថ្មីនេះហើយ ។

លោកបានបន្ថែមទៀតថា គម្រោងអភិវឌ្ឍន៍ខាងលើនេះ គិតគូរខ្ពស់លើការរក្សាបរិស្ថាន សុវត្ថិភាព ហើយធានាថា ជាតំបន់ដែលមានសក្តានុពលខ្ពស់ យូរអង្វែង ។

សូមបញ្ជាក់ថា គម្រោងកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ មានទីតាំងស្ថិតនៅភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តក្រចេះ ដែលមានចម្ងាយ៣៦គីឡូម៉ែត ពីទីរួមខេត្ត ៕

អត្ថបទទាក់ទង