ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាគ្រោងប្រកួតពានរង្វាន់តាម ភូមិភាគរបស់ខ្លួនឆ្នាំទី២ នៅដើមខែមេសានេះ ដើម្បីរក្សាប្រពៃណីខ្មែរ

ដោយ៖ សន បទុម ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 41
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាគ្រោងប្រកួតពានរង្វាន់តាម ភូមិភាគរបស់ខ្លួនឆ្នាំទី២ នៅដើមខែមេសានេះ ដើម្បីរក្សាប្រពៃណីខ្មែរ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាគ្រោងប្រកួតពានរង្វាន់តាម ភូមិភាគរបស់ខ្លួនឆ្នាំទី២ នៅដើមខែមេសានេះ ដើម្បីរក្សាប្រពៃណីខ្មែរ

សហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជាគ្រោង នឹងដំណើរការប្រកួតកីឡាទាញព្រ័ត្រពានរង្វាន់តាមភូមិភាគ របស់ខ្លួនសម្រាប់ឆ្នាំទី២ ដោយចាប់ផ្ដើមពីភូមិភាគបឹងទន្លេសាបដែលជ្រើសរើស ខេត្តសៀមរាបជាកន្លែង រៀបចំព្រឹត្តិការណ៍ ប្រកួតនៅថ្ងៃទី៦ ខែមេសាឆ្នាំ២០១៨ ខាងមុខ នេះ។ នេះបើតាមការលើកឡើងរបស់លោកស្រីប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធកីឡា ទាញព្រ័ត្រ កម្ពុជា។

លោកស្រី ប្រាក់ សម្ផស្ស បានបញ្ជាក់ថា៖ ភូមិភាគ បឹង ទន្លេសាប ដែលជាភូមិភាគចាប់ផ្ដើមមុនគេនោះ មានខេត្ត ចូលរួមចំនួន៥ ក្នុងនោះ មានដូចជាខេត្តកំពង់ឆ្នាំង,ពោធិ៍ សាត់,បាត់ដំបង,បន្ទាយមានជ័យ,ប៉ៃលិន និងសៀមរាប ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួត ។

លោកស្រីបន្ដថា៖ ការប្រកួតកីឡាទាញព្រ័ត្រតាម ភូមិភាគសហព័ន្ធរៀបចំឡើងក្នុង គោលបំណងចម្រាញ់យកក្រុមដែលខ្លាំងប្រចាំភូមិ ភាគ ពី ចំណាត់ថ្នាក់លេខ ១ ដល់លេខ៣ ឡើងមកប្រកួត ជើងឯកថ្នាក់ជាតិនៅរាជធានី ភ្នំពេញ ដើម្បីធ្វើការជ្រើសរើសក្រុមដែលខ្លាំងនឹងមានសក្ដានុពលហ្វឹកហាត់ជាក្រុមជម្រើស ជាតិសម្រាប់ត្រៀមការប្រកួតពានរង្វាន់ធំៗលើឆាកអន្តរជាតិ ។ សំរាប់ ការប្រកួតកីឡាទាញព្រ័ត្រពានរង្វាន់តាម ភូមិ ភាគនៅក្នុងឆ្នាំទី២នេះសហព័ន្ធរៀបចំនៅភូមិភាគទាំង ៥ ដដែលក្នុង នោះមានដូចជាភូមិភាគបឹងទន្លេសាបមានខេត្ត កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង,បន្ទាយមានជ័យ,ប៉ៃលិន និង សៀមរាប ដែលជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួត ។ ភូមិភាគ និរតី មានខេត្តតាកែវ,កំពង់ស្ពឺ ,កំពត,កែប,កោះកុង និង ព្រះសីហនុ ។ ភូមិភាគវាលរាបមាន ខេត្ត កំពង់ធំ, កំពង់ចាម , ព្រៃវែង,ស្វាយរៀង,កណ្ដាល និងខេត្តត្បូងឃ្មុំ ។ ភូមិភាគឦសានមាន ខេត្តឧត្តរមានជ័យ,ក្រចេះ,ស្ទឹងត្រែង , ព្រះវិហារ, មណ្ឌលគិរី និងរតនៈគិរី ។ ភូមិភាគរាជធានីភ្នំ ពេញមានក្រសួងការពារជាតិ ,ក្រសួងមហាផ្ទៃ,អង្គការនានា និងអង្គភាពកីឡាដែលស្ថិតក្រោម មន្ទីរអប់រំ យុវជននិង កីឡា ៕