ពលរដ្ឋខ្មែរនៅកូរ៉េ ក៏នឹងរៀបចំព្រឹត្តិការណ៍មហាអង្គរសង្ក្រាន្តដ៏មហាសប្បាយរីករាយផងដែរ
មិនមែនរៀបចំតែនៅខេត្តសៀមរាប នោះទេ គឺព្រឹត្តិការណ៍អង្គរសង្ក្រ្តាន្ត ក៏នឹងរៀបចំប្រារព្ធធ្វើនៅប្រទេសកូរ៉េផងដែរ ដើម្បីផ្តល់ឱកាសដល់បងប្អូនពលរដ្ឋកម្ពុជាបានជុំគ្នាជាមហាគ្រួសារខ្មែរ សប្បាយ រីករាយ ក្នុងអំណរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ខាងមុខនេះ។
មហាអង្គរសង្ក្រាន្តដែលនឹងប្រព្រឹត្តទៅនៅប្រទេសកូរ៉េ គឺរៀបចំឡើងដោយកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ហើយដែលកម្មវិធីកំសាន្តសប្បាយរីករាយ នឹងមានការប្រគុំតន្ត្រី ល្បែងប្រពៃណីខ្មែរ និងកម្មវិធីសប្បាយជាច្រើនទៀត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ខាងមុខ។