ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញឱ្យប្រជាពលរដ្ឋចញ្ចឹមត្រីតាមបែបវារីវប្បកម្មឱ្យបានច្រើនសម្រាប់បំពេញតម្រូវការហូបចុកប្រចាំថ្ងៃ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 23
រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញឱ្យប្រជាពលរដ្ឋចញ្ចឹមត្រីតាមបែបវារីវប្បកម្មឱ្យបានច្រើនសម្រាប់បំពេញតម្រូវការហូបចុកប្រចាំថ្ងៃ រដ្ឋមន្រ្តីក្រសួងកសិកម្ម ជំរុញឱ្យប្រជាពលរដ្ឋចញ្ចឹមត្រីតាមបែបវារីវប្បកម្មឱ្យបានច្រើនសម្រាប់បំពេញតម្រូវការហូបចុកប្រចាំថ្ងៃ

រដ្ឋមន្រ្តីក្រសួងកសិកម្មបានជំរុញឱ្យប្រជាពលរដ្ឋចិញ្ចឹមត្រីតាមបែបវារីវប្បកម្មឱ្យបានច្រើនបន្ថែមទៀត សម្រាប់បំពេញ តម្រូវការហូបចុកប្រចាំថ្ងៃផង និងទុកសម្រាប់លក់ ដើម្បីរកប្រាក់ចំណូលបង្កើនជីវភាពគ្រួសារផង ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំផុសឱ្យប្រជាជនចាប់យកការចញ្ចឹមត្រីតាមបែប វារីវប្បកម្ម បន្ទាប់ពីការនេសាទជាលក្ខណគ្រួសារ ឬ ការនេសាទតាមបែបធម្មជាតិនៅតាម បឹង ទន្លេ មានការថយចុះ ពុំអាចបំពេញទៅនឹងតម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការជំរុញឱ្យប្រជាពលរដ្ឋ ចាប់យកជំនាញការចញ្ចឹមត្រីតាមបែបវារីវប្បកម្មនេះ គឺទីមួយ មិនត្រឹមតែជួយដល់ការហូបចុករបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ទៀតផង ហើយបានបង្កើនចំណូលបន្ថែម ដល់ក្រុមគ្រួសារកសិករ ចិញ្ចឹម។

«ក្រោយពេលដែលយើងបំផុសឱ្យចាប់ផ្ដើមធ្វើការចិញ្ចឹមនេះមានការផុសផុលមែនទែនការចិញ្ចឹមត្រីស្ទើរគ្រប់ប្រភេទទាំងអស់ ជាពិសេសត្រីអណ្ដែងនិងកង្កែបឃើញថា វាសឹងគ្រប់កន្លែងដូចអ្វីដែលរដ្ឋបាលជលផលបានបញ្ជាក់អ៊ីចឹងថា ការចិញ្ចឹមត្រីទឹកសាបរបស់យើងនេះមានការកើនទ្បើង៣០ភាគរយ » ។
ឯកឧត្តមបានបន្ថែមថា ទោះបីជាផលចាប់ត្រីទឹកសាប ឆ្នាំ២០២០នេះ មានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣ភាគរយ ក៏ដោយ តែការចិញ្ចឹមត្រីតាមបែបវារីវប្បកម្មមានការកើនឡើងជាង៣០ភាគរយ។
យោងតាមសេចក្តីរាយការណ៍ របស់មន្ត្រីរដ្ឋបាលជលផលបានឱ្យដឹងថា ការព្យាករណ៍ផលចាប់ត្រីសរុបតាមដាយត្រី សម្រាប់ឆ្នាំនេះ អាចទាបជាងឆ្នាំ២០១៩ ប្រហែលជា១៣ភាគរយ គឺពី១៤,៣២០តោន មកនៅត្រឹម ៩,៩០០តោននាឆ្នាំនេះ៕

អត្ថបទទាក់ទង