ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញដល់មន្ត្រីជំនាញកសិកម្មត្រូវចុះមូលដ្ឋានជួយដល់ប្រជាកសិករ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 48
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញដល់មន្ត្រីជំនាញកសិកម្មត្រូវចុះមូលដ្ឋានជួយដល់ប្រជាកសិករ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញដល់មន្ត្រីជំនាញកសិកម្មត្រូវចុះមូលដ្ឋានជួយដល់ប្រជាកសិករ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ប្រជាកសិករធ្វើស្រែប្រវាសមេឃ ទាល់តែមានភ្លៀវ ទើបធ្វើស្រែបាន នេះជាបញ្ហាដែលត្រូវដោះស្រាយជូនបងប្អូនប្រជាកសិករនៅតាមមូលដ្ឋាន។ លោកបានថ្លែងបែបនេះ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

លោកនាយករដ្ឋមន្ត្រី ថ្លែងបន្តថា ដើម្បីទទួលបានទិន្នផលកសិកម្មបានច្រើន គឺមន្ត្រីជំនាញត្រូវរហ័សដោះស្រាយប្រព័ន្ធរំដោះទឹក និងចុះបង្រៀនប្រជាកសិករពីការដាំដុះពូជស្រូវ ដែលត្រូវនឹងតម្រូវការទីផ្សារ និងការកែច្នៃទិន្នផលនោះទៅជាអ្វីផ្សេងៗទៀត ដែលអាចផ្តត់ផ្គង់នៅលើទីផ្សារបាន ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា វិស័យកសិកម្មកាន់តែរីកចម្រើន គឺត្រូវរួមគ្នាអភិវឌ្ឍទាំងអស់គ្នា ព្រោះវិស័យកសិកម្មមិនមែនជាការងាររបស់ក្រសួងកសិកម្មតែមួយនោះទេ ប៉ុន្តែជាការចូលរួមរបស់ក្រសួង ស្ថាប័ន ផ្សេងៗ និងវិស័យឯកជនដទៃទៀត រួមទាំងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងជារួមទាំងអស់គ្នា ដើម្បីជំរុញទៅដល់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា ឲ្យមានភាពទំនើបកម្ម និងមានបច្ចេកវិទ្យាទំនើប ដើម្បីទទួលបានទិន្នផលច្រើនប្រកបដោយគុណភាព ៕

អត្ថបទទាក់ទង