ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលស្នើអោយម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ត្រូវចេញវេជ្ជបញ្ជាដោយប្រព័ន្ធកុំព្យូទ័រ ពុំនោះទេនឹងត្រូវប្រឈមនឹងការពិន័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
ក្រសួងសុខាភិបាលស្នើអោយម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ត្រូវចេញវេជ្ជបញ្ជាដោយប្រព័ន្ធកុំព្យូទ័រ ពុំនោះទេនឹងត្រូវប្រឈមនឹងការពិន័យ ក្រសួងសុខាភិបាលស្នើអោយម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ត្រូវចេញវេជ្ជបញ្ជាដោយប្រព័ន្ធកុំព្យូទ័រ ពុំនោះទេនឹងត្រូវប្រឈមនឹងការពិន័យ

ក្រសួងសុខាភិបាល តាមរយៈលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ បានចេញសេចក្ដីជូនដំណឹងមួយ ផ្ញើជូនទៅដល់គ្រប់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ពីការក្រើនរំលឹកអោយពួកគេចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រតាមប្រព័ន្ធកុំព្យូទ័រ ដោយយោងទៅតាមសរាចរណែនាំលេខ ០៤១ អបស/មព ចុះថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៦ របស់ក្រសួង។

ការក្រើនរំលឹកនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងបានសង្កេតឃើញថា កន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអនុវត្តត្រឹមត្រូវទៅតាមសរាចរណែនាំ ក៏ប៉ុន្តែ ក៏នៅមានកន្លែងព្យាបាលឯកជនមួយចំនួនទៀតនៅតែមិនព្រមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តចេញវេជ្ជបញ្ជា សរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ។

ក្រសួងបានបញ្ជាក់ថា ក្នុងករណីដែលមានកន្លែងព្យាបាលជំងឺឯកជនណាមួយមិនព្រមគោរពទៅតាមការណែនាំខាងលើនេះទេ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងហ្មឺងម៉ាត់បំផុតចំពោះកន្លែងព្យាបាលនោះ និងធ្វើការផាកពិន័យជាប្រាក់ចំនួន ៥លានរៀល តាមប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងសុខាភិបាល ឬដកយកអាជ្ញាបណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបាល មិនអោយព្យាបាលអ្នកជំងឺតទៅទៀតឡើយ។

សូមអាននូវសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង