ខ្មែរប៉ុស្ដិ៍ Close

មន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥ នឹងទទួលបានវ៉ាក់ សាំងកូវីដ-១៩ ចំនួន២០០ ដូស បន្ថែម សម្រាប់ចាក់ឱ្យពលរដ្ឋដែលជាប់ក្នុងការបិទខ្ទប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 45
មន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥ នឹងទទួលបានវ៉ាក់ សាំងកូវីដ-១៩ ចំនួន២០០ ដូស បន្ថែម សម្រាប់ចាក់ឱ្យពលរដ្ឋដែលជាប់ក្នុងការបិទខ្ទប់ មន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥ នឹងទទួលបានវ៉ាក់ សាំងកូវីដ-១៩ ចំនួន២០០ ដូស បន្ថែម សម្រាប់ចាក់ឱ្យពលរដ្ឋដែលជាប់ក្នុងការបិទខ្ទប់

ប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា មន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥ នឹងទទួលបានវ៉ាក់ សាំងកូវីដ-១៩ចំនួន២០០ដូសបន្ថែមទៀត សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលបានជាប់បំរាមបិទខ្ទប់នៅក្នុងខេត្តរបស់ខ្លួន ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិ បាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ តាមបណ្តាខេត្ត នៅតែដំណើរការធម្មតា ដោយមិនពន្យារពេលឬផ្អាកឡើយ ទោះបីជាមានការបិទខ្ទប់មិនឱ្យចេញ-ចូល ពីខណ្ឌមួយទៅខណ្ឌមួយឬពីស្រុកមួយ ទៅស្រុកមួយក៏ដោយ។ លោកជំទាវវេជ្ជបណ្ឌិតបន្តថា ដើម្បីជំរុញនូវការអនុវត្តវិធានការបំរាមបិទខ្ទប់ ដែលបានដាក់ចេញឱ្យអនុវត្ត ដោយសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុងនោះការចាក់វ៉ាក់សាំងដូសទី២ របស់បុគ្គលដែលបានចាក់លើកទី១ រួចហើយនោះ អាជ្ញាធរខេត្តនីមួយៗត្រូវរៀបចំចាត់ចែងឱ្យបុគ្គលទាំងនោះទទួលបានការចាក់វ៉ាក់សាំងដូសទី២ ដោយមិនឱ្យហួសថ្ងៃកំណត់ពីចន្លោះ ១៤ថ្ងៃទៅ ២៨ថ្ងៃក្រោយពីការចាក់ដូសលើកទី១ សម្រាប់វ៉ាក់សាំងស៊ីណូវ៉ាក់។ លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ- ១៩ នឹងចាត់ចែងដឹកវ៉ាក់សាំង ពីរាជធានីភ្នំពេញ ទៅផ្គត់ផ្គង់មន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥ ដោយក្នុងមួយខេត្តគឺទទួលបានចំនួន២០០ដូស បន្ថែមទៀត សម្រាប់ចាក់ជូនទៅដល់បុគ្គលដែលបានជាប់បំរាមបិទខ្ទប់នៅក្នុងខេត្តនីមួយៗ ។

«មន្ទីរសុខាភិបាលទាំង២៥ ដែលនឹងទទួលបានវ៉ាក់ចំនួន២០០ដូសនេះ ត្រូវអនុវត្តឱ្យបានម៉ត់ចត់ ដើម្បីរក្សាទុកចាក់ជូនដែលអ្នកមានតម្រូវការចាក់ដូសលើកទី២ ដែលពួកគាត់ជាប់គាំង នៅក្នុងបំរាមបិទខ្ទប់ដែលគាត់មិនអាចធ្វើដំណើរវិលត្រលប់ មកទទួលការចាក់វ៉ាក់សាំងដូសទី២នៅតាមទីតាំងដែលគាត់បានចាក់ដូសទី១ ។ ហើយការចាត់ចែងរៀបចំបែបនេះ គឺដើម្បីឱ្យបុគ្គលគ្រប់រូបដែលមានតម្រូវការចាក់លើកទី២នេះ គឺមិនឱ្យពួកគាត់ចល័តឬធ្វើដំណើរ ឆ្លងពីខេត្តមួយទៅខេត្តមួយ ឬឆ្លងពីខេត្តមករាជធានីភ្នំពេញនោះទេ។ អ៊ីចឹងបុគ្គលដែលត្រូវចាក់លើកទី២ បើសិនជានៅកន្លែងណាសុំមេត្តាទទួលការចាក់វ៉ាក់សាំងនៅកន្លែងនោះទៅ ដោយគ្រាន់តែលើកាតរបស់ពួកគាត់មានដាក់ច្បាស់លាស់ហើយ ដោយលើកទី១ចាក់នៅកន្លែងណា ហើយលើកទី២នេះចាក់នៅកន្លែងណា។ ហើយសុំឱ្យមន្ទីរសុខាភិបាលរាជធានីខេត្ត កត់ត្រាឱ្យបានច្បាស់លាស់ទៅលើបុគ្គលចាក់លើកទី១នៅកន្លែងណា និងលើកទី២នៅកន្លែងណា ដោយធ្វើរបាយការណ៍មកក្រសួងសុខាភិបាល»។

លោកជំទាវប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងទៀតថា វ៉ាក់សាំងដែលក្នុងមួយខេត្តទទួលបានចំនួន ២០០ដូសបន្ថែមទៀតនេះ នឹងត្រូវដឹកទៅនៅថ្ងៃស្អែកនេះ៕

អត្ថបទទាក់ទង