ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិចារណាផ្តល់ម៉ាស និងបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅកាន់ប្រទេសទីម័រខាងកើត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 22
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិចារណាផ្តល់ម៉ាស និងបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅកាន់ប្រទេសទីម័រខាងកើត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិចារណាផ្តល់ម៉ាស និងបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅកាន់ប្រទេសទីម័រខាងកើត

ក្រៅតែពីបានអំណោយម៉ាស និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ាហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏កំពុងពិចារណាក្នុងការផ្តល់ម៉ាស និងបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។ លោក បានប្រកាសបែបនេះក្នុងជំនួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីរាជរដ្ឋាភិបាល» និង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានផ្ដល់ជំនួយជាសម្ភារវេជ្ជសាស្រ្តទៅដល់មិត្តឡាវ និងមីយ៉ាន់ម៉ា ហើយបានត្រៀមរួចជាស្រេចក្នុងការជួយដល់ប្រទេសទីម័រខាងកើត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឹកូវីដ-១៩។

ក្នុងពិធីនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីការផ្តល់អំណោយជាម៉ាស និងបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅដល់ប្រទេសឡាវ និងមីយ៉ាន់ម៉ា។ លោកបានបញ្ជាក់ថា ជំនួយដែលផ្តល់ទៅឡាវកាលពីថ្ងៃ១៦ ខែវិច្ឆិកា នោះ មានតម្លៃជាង ២លានដុល្លារអាមេរិក។ លោកបានបន្តថា ការជួយឡាវដោយសារឡាវមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានការរីករាលដាលខ្លាំង៕

អត្ថបទទាក់ទង