ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ មនុស្សចំនួន ១ ១៦៦នាក់ ដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបានធ្វើតេស្ត ក្នុងនោះ១ ១៤០នាក់ មានលទ្ធផលអវិជ្ជមាន ៤នាក់ វិជ្ជមាន និង ២៣នាក់ទៀតកំពុងរង់ចាំលទ្ធផល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 49
ក្រសួងសុខាភិបាល៖ មនុស្សចំនួន ១ ១៦៦នាក់ ដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបានធ្វើតេស្ត ក្នុងនោះ១ ១៤០នាក់ មានលទ្ធផលអវិជ្ជមាន ៤នាក់ វិជ្ជមាន និង ២៣នាក់ទៀតកំពុងរង់ចាំលទ្ធផល ក្រសួងសុខាភិបាល៖ មនុស្សចំនួន ១ ១៦៦នាក់ ដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបានធ្វើតេស្ត ក្នុងនោះ១ ១៤០នាក់ មានលទ្ធផលអវិជ្ជមាន ៤នាក់ វិជ្ជមាន និង ២៣នាក់ទៀតកំពុងរង់ចាំលទ្ធផល

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មនុស្សជាង ១ ១៦៦នាក់ ដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបានធ្វើតេស្ត ក្នុងនោះ១ ១៤០នាក់ មានលទ្ធផលអវិជ្ជមាន ៤នាក់ វិជ្ជមាន និង ២៣នាក់ទៀតកំពុងរង់ចាំលទ្ធផល។

ក្រសួងបន្ថែមថា ដោយសារតែមានអ្នកពាក់ព័ន្ធករណីព្រឹត្តិការណ៍ ៣វិច្ឆិកា នៅមានចំនួនច្រើន, នៅថ្ងៃនេះក្រុមការងារក្រសួងសុខាភិបាល បន្តយកសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣វិច្ឆិកា ១ថ្ងៃទៀត នៅមុខអគារវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។ សម្រាប់អ្នកដែលពាក់ព័ន្ធអាចអញ្ជើញទៅយកសំណាក ដើម្បីធ្វើតេស្តរកកូវីដ-១៩ បានចាប់ពីម៉ោង៩ព្រឹកនេះតទៅ។ ដោយឡែកសម្រាប់ការធ្វើចត្តាឡីស័កវិញ ក្រសួងនៅតែរក្សាសណ្ឋាគារលំដាប់ផ្កាយ៥ សុខាភ្នំពេញ ដើម្បីឲ្យអ្នកគ្មានលទ្ធភាពធ្វើចត្តាឡីស័ក នៅតាមផ្ទះដោយខ្លួនឯង អញ្ជើញទៅធ្វើចត្តាឡីស័ក នៅទីនោះដោយឥតគិតថ្លៃ។

សូមជម្រាបថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប ១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានចំនួន១១៤៣នាក់៖

* អ្នកវិជ្ជមាន៣នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
* អ្នកអវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន១១៤០នាក់។
* នៅសល់វត្ថុសំណាក់ចំនួន២៣នាក់ ដែលនឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។

គិតទាំងបុរសអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា មានចំនួន ៤នាក់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ និងលើកទី២ អវិជ្ជមានវីរុសកូវីដ-១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមផ្ទះឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់ភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនឯង) ទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចង់ជាទីបំផុត ហើយកុំដើរចេញទៅក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងចូលសហគមន៍។

គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣០០នាក់ (ស្ត្រី៦០នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៨៨នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១២នាក់៕

អត្ថបទទាក់ទង