ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះពិនិត្យការដ្ឋានសាងសង់អាគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ នគរគំនិត 43
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះពិនិត្យការដ្ឋានសាងសង់អាគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចុះពិនិត្យការដ្ឋានសាងសង់អាគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ!

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តឆ្លៀតពេលចុះទៅពិនិត្យ ការងារសាងសង់អាគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញជាថ្មីម្ដងទៀត ដើម្បីជម្រុញ ឲ្យក្រុមជាងប្រឹងប្រែងស្ថាបនាឲ្យបានឆាប់រួចរាល់តាមការកំណត់ និងប្រិតប្រៀងគុណភាពស្របតាមស្តង់ដារបច្ចេកទេស។ ជាលទ្ធផលនៃការចុះត្រួតពិនិត្យនិងជម្រុញការងារជាប្រចាំឃើញថា អាគាររដ្ឋបាលប្រណិតរបស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញមួយនេះលេចចេញជារូបរាង90%ហើយ ហើយនឹងត្រូវបានបញ្ចប់រួចរាល់ដាក់ឲ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីអាគារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដែលបានប្រារព្ធពិធីសម្ពោធដាក់ដំណើរការប្រើប្រាស់ជាផ្លូវការរួចមកហើយក្រោមអធិបតី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ។ ហើយអាគារទាំងពីរនេះគឺ ប្រកបដោយប្រណីតភាព និងទុកជាគំរូដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌដទៃទៀត ក្នុងការសាងសង់នាពេលក្រោយ៕

អត្ថបទទាក់ទង