ខ្មែរប៉ុស្ដិ៍ Close

បុណ្យសមុទ្រឆ្នាំ២០២០៖ កម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងគុណភាពសេវាកម្មប្រសើរជាងមុន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 31
បុណ្យសមុទ្រឆ្នាំ២០២០៖ កម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងគុណភាពសេវាកម្មប្រសើរជាងមុន បុណ្យសមុទ្រឆ្នាំ២០២០៖ កម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងគុណភាពសេវាកម្មប្រសើរជាងមុន

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធបើកកិច្ចប្រជុំមួយនៅសាលា ខេត្តព្រះសីហនុ និងបន្តចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងមួយចំនួនដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០នេះ។

នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើក ឡើងថា ក្នុងករណីដែលសភាពការណ៍កូវីដបានធូរស្រា ល ហើយរាជរដ្ឋាភិបាលអនុញ្ញាត ក្រសួងទេសចរណ៍គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០នេះ ជាយុទ្ធនាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធានាបានសុវត្ថិភាពទេសចរណ៍ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិថា កម្ពុជានៅតែជាគោលដៅទេស ចរណ៍មានសុវត្ថិភាព និងមានគុណភាពសេវាកម្មទេស ចរណ៍ល្អប្រសើជាងមុន។

ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍតំបន់ឆ្នេរ គ.អ.ឆ.ក លោករដ្ឋមន្ត្រី បានស្នើដល់រដ្ឋបាលខេត្តព្រះ សីហនុ និងបានណែនាំដល់មន្ទីរទេសចរណ៍ខេត្តត្រូវរៀ បចំឱ្យបាននូវបង្គន់អនាម័យសាធារណៈឱ្យបានច្រើនក ន្លែងនិងមានស្ដង់ដារត្រឹមត្រូវដើម្បីដាក់បម្រើជូនភ្ញៀវទេ សចរដែលមកទស្សនានៅខេត្តព្រះសីហនុនេះ។ លោក ក៏បានបន្តណែនាំដល់មន្ទីរទេសចរណ៍ខេត្តត្រូវរៀបចំកែលម្អឡើងវិញនូវបញ្ជរព័ត៌មានទេសចរណ៍ដើម្បីផ្ដល់ភាពងាយស្រួយដល់ទេសចក្នុងការទទួលបានព័ត៌មានទេស ចរណ៍នៅក្នុងខេត្ត ឬនៅតាមគោលដៅទេសចរណ៍នានា ពិសេសត្រូវរៀបចំឱ្យមានសៀវភៅបង្ហាញផ្លូវទេសចរណ៍ (Book Guide) និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ក្រោយចប់កិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីររួមទាំងមន្ត្រីរាជការមួយចំនួន ក៏បានបន្តចុះត្រួតពិនិត្យនៅតាម ផ្លូវ ឆ្នេរ និងចុះកំណត់ទីតាំងត្រៀមប្រារព្ធពិធីបុណ្យសមុទ្រផងដែរក្នុងនោះមានពីរទីតាំងដែលស្ថិតក្នុងការ ពិចារណាគឺនៅបរិវេណរង្វង់មូលព្រះថោងនាងនាគនិងមួយទីតាំងទៀតនៅឆ្នេរពយជំទាវម៉ៅ ដែលនៅជិតដើមឈើចាំស្នេហ៍៕

អត្ថបទទាក់ទង