ខ្មែរប៉ុស្ដិ៍ Close

ខេត្តព្រះសីហនុ ត្រៀមតង់សម្រាប់ទទួលភ្ញៀវទេសចរ ឆ្លងឆ្នាំសកល ២០១៨-២០១៩ នៅឆ្នេរអារីស្តុន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
ខេត្តព្រះសីហនុ ត្រៀមតង់សម្រាប់ទទួលភ្ញៀវទេសចរ ឆ្លងឆ្នាំសកល ២០១៨-២០១៩ នៅឆ្នេរអារីស្តុន ខេត្តព្រះសីហនុ ត្រៀមតង់សម្រាប់ទទួលភ្ញៀវទេសចរ ឆ្លងឆ្នាំសកល ២០១៨-២០១៩ នៅឆ្នេរអារីស្តុន

លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា ​(AKP) ដឹងនៅព្រឹកថ្ងៃអាទិត្យ ១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ត្រៀមតង់ចំនួន ៣០០ ដើម្បីទទួលភ្ញៀវទេសចរមកឆ្លងឆ្នាំសកល ២០១៨-២០១៩ នៅឆ្នេរអារីស្តុន និងត្រៀមរៀបចំរួចជាស្រេចនូវព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ព្រមទាំងមានព្រឹត្តិការណ៍ជាច្រើនទៀត ដូចជាការប្រគំតន្ត្រីរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលនៅឆ្នេរឯករាជ្យ ដែលមានតារា ល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមសម្ដែងផងដែរ ។

នៅខេត្តព្រះសីហនុបច្ចុប្បន្នសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានបន្ទប់ស្នាក់នៅជិត ៩.០០០បន្ទប់ ក្រៅពីបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់នេះរដ្ឋបាលខេត្តក៏បានត្រៀមរៀបចំតង់ស្នាក់នៅចំនួន ៣០០បន្ថែមទៀត នៅចុងឆ្នេរអូរឈើទាល (ឆ្នេរអារីស្តុន) សម្រាប់មនុស្ស ២នាក់ និង ៤នាក់ និងមានរៀបចំភ្លើងបំភ្លឺពេលយប់ បង្គន់អនាម័យចល័ត បន្ទប់សម្រាប់ផ្លាស់ប្តូរសម្លៀកបំពាក់ភ្ញៀវ និងការការពារសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវស្នាក់នៅប្រកបដោយផាសុកភាពថែមទៀត។

ទន្ទឹមនោះរដ្ឋបាលខេត្ត សហការជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំស្តង់ពិព័រណ៍ចំនួន ២៥០ស្តង់ ដាក់បង្ហាញនូវផលិតផលខ្មែរ ដើម្បីត្រៀមរៀបចំអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០១៨-២០១៩ ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងបន្ថែមទៀត៕

អត្ថបទទាក់ទង