ខ្មែរប៉ុស្ដិ៍ Close

មកដល់ពេលនេះ! ពលករដែលត្រឡប់មកពីថៃប្រមាណ ៦៥ម៉ឺននាក់ ទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រព័ន្ធ

ដោយ៖សូ សែនឬទ្ធា | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 337
មកដល់ពេលនេះ! ពលករដែលត្រឡប់មកពីថៃប្រមាណ ៦៥ម៉ឺននាក់ ទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រព័ន្ធ មកដល់ពេលនេះ! ពលករដែលត្រឡប់មកពីថៃប្រមាណ ៦៥ម៉ឺននាក់ ទទួលបានការងារធ្វើទាំងក្នុង និងក្រៅប្រព័ន្ធ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ ពលករដែលត្រឡប់មកពីថៃប្រមាណ ៦៥ម៉ឺននាក់ ទទួលបានការងារធ្វើរួចហើយ នៅក្នុងវិស័យធំៗ រួមមានវិស័យ ឧស្សាហកម្ម កសិឧស្សាហកម្ម និងសេវាកម្ម រួមនឹងវិស័យសំណង់។
 
ថ្លែងក្នុងសន្និសិទស្ដីពី ការត្រៀមរៀបចំកម្មវិធី «TVET-Day» លើកទី៩ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ុន មេសា បានលើកឡើងថា បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ ដែលនាំឱ្យពលករខ្មែរវិលត្រឡប់មកប្រទេស មកទល់បច្ចុប្បន្ននេះ មានប្រមាណ៧៧ម៉ឺននាក់។ ក្នុងចំណោមជាង៧៧ម៉ឺននាក់នេះ ប្រមាណ៦៥ម៉ឺននាក់ទទួលបានការងារធ្វើទាំងក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយក្នុងនោះប្រមាណជាង២ម៉ឺននាក់ជាកុមារ និងអ្នកដែលមានអាយុលើសពី៦០ឆ្នាំឡើងទៅ មានប្រមាណ៥ពាន់នាក់។ ជាមួយគ្នានេះ មានពលករចំនួនទៀត មិនទាន់សម្រេចចិត្តចូលធ្វើការងារ។
 
អ្នកនាំពាក្យក្រសួងការងារ បានបន្ថែមថា ចាប់តាំងខែមិថុនា ឆ្នាំ២០២៥មកក្រសួងការងារបានបើកយុទ្ធនាការសម្របសម្រួលជួយរកការងារជូនដល់ពលករ ហើយក្រសួងក៏នឹងបន្តរៀបចំវេទិកាការងារដើម្បីស្វែងរកការងារជូនពួកគេ និងបន្តផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងព្រមទាំងផ្តល់នូវសញ្ញាបត្រដើម្បីឱ្យពួកគាត់ងាយរកការងារធ្វើ និងទទួលបានប្រាក់ខែខ្ពស់។
 
ទន្ទឹមគ្នានេះ លោកក៏បានអំពាវដល់ពលករខ្មែរ សូមកុំត្រឡប់ទៅរកការងារធ្វើទាំងប្រថុយប្រថាននៅប្រទេសថៃ ជាពិសេសអ្នកដែលចូលដោយខុសច្បាប់៕


អត្ថបទទាក់ទង