ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ រៀបចំពិធីក្រុងពាលីសម្រាប់វេទិកាទេសចរណ៍អាស៊ាន ២០២២

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 299
រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ រៀបចំពិធីក្រុងពាលីសម្រាប់វេទិកាទេសចរណ៍អាស៊ាន ២០២២ រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ រៀបចំពិធីក្រុងពាលីសម្រាប់វេទិកាទេសចរណ៍អាស៊ាន ២០២២

ខណៈវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ បាននិងកំពុងប្រព្រឹត្តទៅនោះ នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញរៀបចំក្រុងពាលីសួងបួងសុំសេចក្ដីសុខ និងជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២។

ពិធីក្រុងពាលីនេះប្រារព្ធឡើងនៅបរិវេណពយតេជោ ក្បែរឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាទីតាំងរៀបចំកម្មវិធីបើកព្រឹត្តិការណ៍ធំជាផ្លូវការ។

ពិធីក្រុងពាលីនេះដែរក៏មានការចូលរួមពីលោក ប្រ៊ុយណូ បូដាដ (Bruno BODARD) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងមន្ត្រីនៃរដ្ឋបាលខេត្តព្រះសីហនុផងដែរ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ាននេះនឹងត្រូវប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

អត្ថបទទាក់ទង