ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះកាសែតវៀតណាមដែលបានចុះផ្សាយថា មានយុវជនវៀតណាមម្នាក់បានឆ្លងកូវីដ-១៩ ពីកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 27
អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះកាសែតវៀតណាមដែលបានចុះផ្សាយថា មានយុវជនវៀតណាមម្នាក់បានឆ្លងកូវីដ-១៩ ពីកម្ពុជា អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះកាសែតវៀតណាមដែលបានចុះផ្សាយថា មានយុវជនវៀតណាមម្នាក់បានឆ្លងកូវីដ-១៩ ពីកម្ពុជា

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានច្រានចោលទាំងស្រុងចំពោះកាសែតវៀតណាមដែលបានចុះផ្សាយថា៖ មានយុវជនវៀតណាមម្នាក់បានឆ្លងវីរុសកូវីដ-១៩ ពីកម្ពុជា ហើយទៅដល់ប្រទេសវៀតណាម វៀតណាមថា បានរកឃើញយុវជននេះមានវីរុសកូវីដ-១៩ ចេញពីកម្ពុជា។​ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ជាតិកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។

ចំពោះករណីនេះ ក្រសួងសុខាភិបាលកម្ពុជា ​បានបញ្ជាក់ថា៖ នេះជាជនជាតិវៀតណាម រស់នៅក្នុងប្រទេសវៀតណាម មានផ្ទះសម្បែងនៅវៀតណាម ហើយយើងបានស្រាវជ្រាវឃើញថាបុគ្គលនេះមិនមានរស់នៅក្នុងប្រទេសកម្ពុជាឡើយ។

ក្រសួងបន្ថែមទៀតថា នេះមិនមែនជាលើកទី១ ទេ ដែលវៀតណាមបានចោទប្រកាន់ប្រទេសកម្ពុជា។