លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ សរសេរលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ លោក ខាន់ សុវណ្ណ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៃកម្មវិធី Live show ហើយធ្លាប់បានអនុញ្ញាតឱ្យបានបន្តផ្ទាល់នៅក្នុងវិទ្យុបាយ័ន បានសរសរលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
លិខិតសុំទោស
ខ្ញុំបាទខាន់ សុវណ្ណ សូមគោរពសុំទោសចំពោះការលើកឡើងក្នុងឡាយសូកាលពីព្រឹកមុិញនេះករណីដែលថាខ្ញុំបាទមិនចង់ផ្សាយសម្លេងក្នុងវិទ្យុបាយ័នដោយខ្លួនឯងនោះគឺជាការកុហកទេ។ ធាតុពិតសម្តេចនាយកលោកពិតជាបានដកសិទ្ធិមិនឲ្យខ្ញុំបាទផ្សាយលើប្រព័ន្ធវិទ្យុបាយ័នពិតប្រាកដមែនហើយ។
អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ និងប្រជាពលរដ្ឋខ្មែរមេត្តាអភ័យទោសដល់រូបខ្ញុំបាទផងដែលមានចេតនាផ្សាយនិយាយខុសពីការពិត។
ភ្នំពេញ.ថ្ងៃទី២៣.៥.២០២០
ខាន់ សុវណ្ណ