ខ្មែរប៉ុស្ដិ៍ Close

ថៃហាមមិនអោយមានឈុតឆាកស្នេហាក្នុងការថតភាពយន្ត ដើម្បីបញ្ចៀសពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
ថៃហាមមិនអោយមានឈុតឆាកស្នេហាក្នុងការថតភាពយន្ត ដើម្បីបញ្ចៀសពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ថៃហាមមិនអោយមានឈុតឆាកស្នេហាក្នុងការថតភាពយន្ត ដើម្បីបញ្ចៀសពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩

ឧស្សាហកម្មភាពយន្តរបស់ថៃត្រូវបានណែនាំមិនអោយមានការថតឈុតឆាកស្នេហា វាយប្រហារ ឬក៏សកម្មភាពដែលសម្ដែងកៀកៗគ្នា ដើម្បីបញ្ចៀសពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ។

នៅខណៈពេលដែលអាជ្ញាធរថៃចាប់ផ្ដើមបន្ធូរបន្ថយការរឹតបន្តឹងនៅទូទាំងប្រទេស ក្រុមហ៊ុនផលិតភាពយន្តជាច្រើនត្រូវបានណែនាំអោយអនុវត្តនូវវិធានគម្លាតសង្គម ។ បើយោងតាមសេចក្ដីណែនាំដែលចេញដោយលោក Yupha Thawiwattanakit Bowon អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងវប្បធម៌ថៃ អ្នកផលិតខ្សែភាពយន្តទាំងអស់ត្រូវតែធ្វើការនៅក្នុងទីធ្លាដែលមានខ្យល់ចេញចូលល្អដោយមានមនុស្សមិនលើសពី ៥០ នាក់។ បច្ចេកទេសកាត់ត និងកាមេរ៉ា អាចត្រូវបានប្រើដើម្បីជួយសម្រួលដល់ឈុតឆាកស្និទ្ធស្នាល ឬការប៉ះពាល់គ្នា ហើយមនុស្សទាំងអស់ដែលនៅក្រៅកាមេរ៉ាត្រូវតែពាក់ម៉ាស់ការពារ ។

វិធានការផ្សេងទៀតដើម្បីកាត់បន្ថយការឆ្លងរីករាលដាលពីវីរុសកូវីដ-១៩ផងដែរនោះ គឺតារាសម្ដែង និងក្រុមការងារទាំងអស់ត្រូវតែលាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុលជាប្រចាំ ហើយគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតត្រូវមានយ៉ាងតិចពី ១ម៉ែត្រទៅ ២ម៉ែត្រ ។

គួរបញ្ជាក់ថា រហូតដល់ទល់ពេលនេះ ថៃមានអ្នកឆ្លងជម្ងឺកូវីដ-១៩សរុបចំនួន 3,033 នាក់ និងស្លាប់ចំនួន 56 នាក់ ៕

អត្ថបទទាក់ទង