ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាសម្រេចមិនអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរទាំងអស់ចូលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ COVID-19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ឯកសារ 45
កម្ពុជាសម្រេចមិនអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរទាំងអស់ចូលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ COVID-19 កម្ពុជាសម្រេចមិនអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរទាំងអស់ចូលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ COVID-19

កម្ពុជាបានសម្រេចផ្អាកការអនុញ្ញាតចូលនៃនាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេសដែលធ្វើដំណើរតាមនាវានោះ។ នេះបើតាមលិខិតរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ដែលបានចេញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។

ក្នុងលិខិតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានការចាំបាច់ ក្នុងការបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមនាវា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជា ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី»

ការសម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជានេះ ត្រូវបានគេមើលឃើញថា បន្ទាប់ពីមាននាវា Viking Cruise Journey មួយគ្រឿង បានចូលចត នៅក្នុងខេត្ដកំពង់ចាម និងបានរកឃើញភ្ញៀវទេសចរជាជនជាតិអង់គ្លេស ៣នាក់ មានផ្ទុកជំងឺឆ្លង COVID-19 ខណៈមនុស្សផ្សេងទៀតនៅលើនាវាដែលរួមដំណើរជាមួយកំពុងដាក់ឲ្យនៅដាច់ ដោយឡែកពីគេក្នុងសណ្ឋាគារមួយ នៃក្រុងកំពង់ចាម។

សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់ ៥នាក់ក្នុងនោះមាន៖

  • ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
  • ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
  • ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
  • ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
  • ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕

Fresh News

អត្ថបទទាក់ទង