ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវជនខិលខូច លួចយករូបភាព និងឈ្មោះទៅបង្កើត Facebook ក្លែងក្លាយ ប្រើប្រាស់ក្នុងបំណងមិនល្អ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 30
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវជនខិលខូច លួចយករូបភាព និងឈ្មោះទៅបង្កើត Facebook ក្លែងក្លាយ ប្រើប្រាស់ក្នុងបំណងមិនល្អ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវជនខិលខូច លួចយករូបភាព និងឈ្មោះទៅបង្កើត Facebook ក្លែងក្លាយ ប្រើប្រាស់ក្នុងបំណងមិនល្អ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានប្រកាសច្រានចោលទាំងស្រុងចំពោះ Facebook របស់ជនទុច្ចរិត ដែលបានយកឈ្មោះ និងរូបថតរបស់លោក ទៅបង្កើតគណនីក្លែងក្លាយផ្សាយព័ត៌មានផ្សេងៗ តាមបណ្តាញសង្គម Facebook ដែលធ្វើឱ្យមានការភាន់ច្រឡំ។ នាយឧត្តមសេនីយ៍ បានស្នើឱ្យសមត្ថកិច្ចចាត់វិធានការចំពោះជននេះ យ៉ាងតឹងរឹងបំផុតតាមផ្លូវច្បាប់។

បើយោងតាមការប្រកាសរបស់លេខាធិការដ្ឋាន សេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សូមប្រកាសច្រានចោលទាំងស្រុងចំពោះគណនី Facebook របស់ជនទុច្ចរិត ដែលបានយកឈ្មោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទៅបង្កើតគណនីក្លែងក្លាយផ្សាយព័ត៌មានផ្សេងៗ តាមបណ្តាញសង្គម Facebook ដែលធ្វើឱ្យមានការភាន់ច្រឡំ និងចេតនាណាមួយ ព្រមទំាងស្នើឱ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរឹងបំផុតតាមផ្លូវច្បាប់»។

សូមបញ្ជាក់ថា នាពេលកន្លងទៅនេះ ក៏មានជនខិលខូច បានយករូប និងឈ្មោះ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បង្កើត Facebook ក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានភូតកុហកផ្សេងៗ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង