ខ្មែរប៉ុស្ដិ៍ Close

លោក ឥត សារ៉ាត់៖ ក្រុមការងារ នឹងស្នើសុំវ៉ាក់សាំងបន្ថែមទៀតទៅគ.វ.ក១៩ ដើម្បីចាក់ជូន ពលរដ្ឋនៅតំបន់ក្រហមឱ្យបានគ្រប់គ្នា ទោះបីជាចំនួនកើនលើសផែនការជាង២៣ម៉ឺននាក់ក៏ដោយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 43
លោក ឥត សារ៉ាត់៖ ក្រុមការងារ នឹងស្នើសុំវ៉ាក់សាំងបន្ថែមទៀតទៅគ.វ.ក១៩ ដើម្បីចាក់ជូន ពលរដ្ឋនៅតំបន់ក្រហមឱ្យបានគ្រប់គ្នា ទោះបីជាចំនួនកើនលើសផែនការជាង២៣ម៉ឺននាក់ក៏ដោយ លោក ឥត សារ៉ាត់៖ ក្រុមការងារ នឹងស្នើសុំវ៉ាក់សាំងបន្ថែមទៀតទៅគ.វ.ក១៩ ដើម្បីចាក់ជូន ពលរដ្ឋនៅតំបន់ក្រហមឱ្យបានគ្រប់គ្នា ទោះបីជាចំនួនកើនលើសផែនការជាង២៣ម៉ឺននាក់ក៏ដោយ

នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងកងទ័ព បានថ្លែងប្រាប់អ្នកកាសែតថា ចំនួនពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានកើនឡើងជាងការគ្រោងទុកដល់ទៅជាង២៣ម៉ឺននាក់។

តាមគម្រោង អ្នកដែលត្រូវចាក់វ៉ាក់សាំងក្នុងខណ្ឌទាំង៤ ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់ មានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោរ និងខណ្ឌកំបូល មានចំនួនជាង៥២ម៉ឺននាក់ ប៉ុន្តែរហូតមកដល់ពេលនេះ មានអ្នកទទួលបានវ៉ាក់សាំងជាង៦០ម៉ឺននាក់ហើយ។ ក្រៅពីចំនួនប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងលើសនេះ ក៏នៅមានប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ក្រហមជាង១៣ម៉ឺននាក់បន្ថែមទៀតដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង។

លោក ឥត សារ៉ាត់ បានគូសបញ្ជាក់បន្ថែមថា មូលហេតុដែលលើសនោះ ដោយសារទិន្នន័យដែលកម្មករបានរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មិនគ្រប់ទៅតាមភាពជាក់ស្តែង ដូចយ៉ាងគាត់រាយការណ៍ថាមានមនុស្សតែម្នាក់ទេនៅក្នុងបន្ទប់ជួលនោះ ប៉ុន្តែការពិតមានកម្មករស្នាក់នៅដល់ទៅ៤-៥នាក់ ហើយចំពោះកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាអ្នកលក់ដូរ ជាងសំណង់ អ្នករត់ម៉ូតូកង់បីផ្សេងៗ ដែលនៅតំបន់ក្រហមទាំងនោះនៅមិនទាន់បានចុះបញ្ជីត្រឹមត្រូវផងដែរ។

លោក ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា ក្រុមការងារចាក់វ៉ាក់សាំងកងទ័ពជូនប្រជាជន នឹងគោរពតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយត្រូវបន្តចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នានៅតំបន់ក្រហម បើទោះណាជាចំនួនប្រជាពលរដ្ឋច្រើនជាងការគ្រោងទុកក៏ដោយ ហើយក្រុមការងារនឹងស្នើសុំទៅ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសុំវ៉ាក់សាំងបន្ថែមទៀតដើម្បីចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមឱ្យបានគ្រប់គ្នា៕

អត្ថបទទាក់ទង