ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ៦នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន១ករណី លាប់ឡើងវិញ១នាក់, សរុបអ្នកជាសះស្បើយកើនដល់ចំនួន៦៨នាក់ និងកំពុងព្យាបាលបន្តធ្លាក់ចុះមកនៅត្រឹម៥០នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 40
កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ៦នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន១ករណី លាប់ឡើងវិញ១នាក់, សរុបអ្នកជាសះស្បើយកើនដល់ចំនួន៦៨នាក់ និងកំពុងព្យាបាលបន្តធ្លាក់ចុះមកនៅត្រឹម៥០នាក់ កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ៦នាក់បន្ថែមទៀត ខណៈឆ្លងថ្មីមាន១ករណី លាប់ឡើងវិញ១នាក់, សរុបអ្នកជាសះស្បើយកើនដល់ចំនួន៦៨នាក់ និងកំពុងព្យាបាលបន្តធ្លាក់ចុះមកនៅត្រឹម៥០នាក់

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ៦នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៦៨នាក់ហើយ។ ទន្ទឹមនោះ ករណីឆ្លងថ្មីមានត្រឹមតែ ១ករណី និងមានករណីលាប់ឡើងវិញ ១ករណី។

អ្នកជាសះស្បើយទាំង៦នាក់នោះមានដូចជា៖

  • ស្ត្រីជនជាតិអង់គ្លេស ១នាក់ជាអ្នកដំណើរលើនាវា Wiking Cruise Journey ដែលបានចូលចតនៅឯខេត្តកំពង់ចាម
  • បុរសជនជាតិបារាំង ២នាក់ជាអ្នកទេសចរនៅឯខេត្តព្រះសីហនុ
  • ស្ត្រីជនជាតិបារាំង ៣នាក់ជាអ្នកទេសចរនៅឯខេត្តព្រះសីហនុ

ចំណែកឯ ១ករណីឆ្លងថ្មីវិញ គឺកើតឡើងលើស្ត្រីជនជាតិចិនដែលជាសង្សារគ្នាជាមួយនិងបុរសជនជាតិចិនដែលរកឃើញមានផ្ទុកជម្ងឺកូវីដ-១៩ ដោយមន្ត្រីសុខាភិបាលចិនពេលវិលត្រឡប់ទៅប្រទេសចិនវិញ។

រីឯករណីលាប់វិញ កើតលើបុរសជនជាតិខ្មែរ ១នាក់នៅឯច្រាំងចម្រេះ រាជធានីភ្នំពេញ។ បុរសរូបនេះ ទទួលបានលទ្ធផលតេស្តវិជ្ជមានឡើងវិញ ក្រោយពីបានដាក់អោយនៅដាច់ដោយឡែករយៈពេល ១៥ថ្ងៃ ក្រោយជាសះស្បើយលើកទី១។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១១៨ករណី ខណៈជាសះស្បើយកើនឡើងដល់ ៦៨ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹមចំនួន ៥០ករណីប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង