ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់សារជាថ្មីថា កម្មករកាត់ដេរម្នាក់ៗទទួលបានប្រាក់ ៧០ដុល្លារ ក្នុងពេលរោងចក្រកាត់ដេរបិទទ្វារ នាពេលនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 48
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់សារជាថ្មីថា កម្មករកាត់ដេរម្នាក់ៗទទួលបានប្រាក់ ៧០ដុល្លារ ក្នុងពេលរោងចក្រកាត់ដេរបិទទ្វារ នាពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់សារជាថ្មីថា កម្មករកាត់ដេរម្នាក់ៗទទួលបានប្រាក់ ៧០ដុល្លារ ក្នុងពេលរោងចក្រកាត់ដេរបិទទ្វារ នាពេលនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ក្នុងពេលនេះ កម្មករកាត់ដេរម្នាក់ៗទទួលបានត្រឹមតែ ៧០ដុល្លារប៉ុណ្ណោះ ក្នុងពេលរោងចក្រកាត់ដេរបិទទ្វារ ដោយសារព្យួរការងារ។ ក្នុងនោះ រដ្ឋាភិបាលជួយចេញ ៤០ដុល្លារ​ និងខាងរោងចក្រកាត់ដេរចេញ ៣០ដុល្លារ​។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសន្និសីទព័ត៌មានជាលើកទី៤ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅវិមានសន្តិភាព។

លោកបានបន្ថែមថា ពីមុន រាជរដ្ឋាភិបាល សម្រេចឲ្យរោងចក្រកាត់ដេរចេញ ៤០ភាគរយ និងរាជរដ្ឋាភិបាលចេញ ២០ភាគរយ នៃប្រាក់ខែអប្បបរមា ១៩០ដុល្លារ។ ពោលគឺកម្មករកាត់ដេរម្នាក់ៗទទួលបាន ១១៤ដុល្លារ នៅពេលរោងចក្រកាត់ដេរព្យួរការងារ។ ប៉ុន្តែដោយសារតែម្ចាស់រោងចក្រ ជួបការលំបាកខ្លាំង មិនអាចមានលទ្ធភាពចេញ ៤០ភាគរយ ទើបមានការផ្លាស់ប្តូរបែបនេះ៕

អត្ថបទទាក់ទង