លោក ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី បានអញ្ជើញបោះឆ្នោតរួចហើយ
នៅព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី ប៊ុន រ៉ានី បានអញ្ជើញមកបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅការិយាល័យលេខ ១៦៩៧ ក្នុង សាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចហើយ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃអាទិត្យនេះ គឺគ្រប់ការិយាល័យទូទាំងប្រទេសនឹងបើកទ្វារទទួលបងប្អូនទៅបោះឆ្នោតចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០ រសៀល គឺមានរយៈពេលតែ១ថ្ងៃគត់។ សូមបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕