ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរចិននឹងទទួលបានការលើកលែងទិដ្ឋាការរយៈពេល៤ខែ និងអាចស្នាក់នៅប្រទេសកម្ពុជាចំនួន១៤ថ្ងៃ

ដោយ៖Sreyleak | ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 382
ភ្ញៀវទេសចរចិននឹងទទួលបានការលើកលែងទិដ្ឋាការរយៈពេល៤ខែ និងអាចស្នាក់នៅប្រទេសកម្ពុជាចំនួន១៤ថ្ងៃ ភ្ញៀវទេសចរចិននឹងទទួលបានការលើកលែងទិដ្ឋាការរយៈពេល៤ខែ និងអាចស្នាក់នៅប្រទេសកម្ពុជាចំនួន១៤ថ្ងៃ

 

ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ក្នុងនោះទោះពួកគេធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬពីប្រទេសណាផ្សេងក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នោះនឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅប្រទេសកម្ពុជាចំនួន១៤ថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែមសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖

អត្ថបទទាក់ទង