ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ថ្មី ចំនួន ៤នាក់ទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៩១នាក់, ជាសះស្បើយមាន ៦នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 1765
    កម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ថ្មី ចំនួន ៤នាក់ទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៩១នាក់, ជាសះស្បើយមាន ៦នាក់កម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ថ្មី ចំនួន ៤នាក់ទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៩១នាក់, ជាសះស្បើយមាន ៦នាក់

    នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩១នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មកដល់ពេលនេះ មានចំនួនរហូតដល់ ៦នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។

    អ្នកឆ្លងថ្មីចំនួន៤នាក់ រួមមាន៖ បុរសជនជាតិអង់គ្លេស អាយុ៦១ឆ្នាំ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ, ប្តីជនជាតិអាមេរិកអាយុ៥៩ឆ្នាំ និងប្រពន្ធជនជាតិអាមេរិកអាយុ៦២ឆ្នាំ។ អ្នកទាំង៤នាក់ជាអ្នកដំណើររបស់កប៉ាល់ Viking Cruise Journey  ដែលចូលចតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

    អត្ថបទទាក់ទង