ខ្មែរប៉ុស្ដិ៍ Close

រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១២នាក់ផ្សេងទៀតនៅថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 47
រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១២នាក់ផ្សេងទៀតនៅថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១២នាក់ផ្សេងទៀតនៅថ្ងៃនេះ

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយស្ដីអំពី «ការរកឃើញ ១១ករណីថ្មីទៀត ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាលេស៊ី និងបុរសជនជាតិខ្មែរ ១នាក់ត្រឡប់មកពីប្រទេសថៃ វិជ្ជមានវីរុសកូវីដ-១៩»

អ្នកឆ្លងទាំង ១២នាក់ថ្មីនេះ មានដូចជា៖

១. ខេត្តបន្ទាយមានជ័យ៖ ២ករណី

  • បុរសជនជាតិខ្មែរឥស្លាម ១នាក់ វិជ្ជមានកូវីដ-១៩ នៅក្រុងសេរីសោភ័ណ
  • បុរសជនជាតិខ្មែរ ១នាក់មកពីប្រទេសថៃ នៅភូមិព្រៃឬស្សី ក្រុងសេរីសោភ័ណ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩
    បុរសទាំង ២នាក់ខាងលើនេះត្រូវបានដាក់ឲ្យនៅព្យបាលក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យរួចហើយ។

២. នៅរាជធានីភ្នំពេញ៖ ២ករណី

  • បុរសជនជាតិខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំម្នាក់ និង ៦៤ឆ្នាំម្នាក់) នៅព្រែកប្រាមានតេស្តវិជ្ជមានវីរុសកូវីដ-១៩ ដែលត្រូវបានដាក់អោយនៅព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

៣. នៅខេត្តកំពង់ឆ្នាំង៖ ២ករណី

  • បុរសជនជាតិខ្មែរឥស្លាម ២នាក់ (អាយុ ៧៥ឆ្នាំម្នាក់ និង ២៨ឆ្នាំម្នាក់) មានតេស្តវិជ្ជមានវីរុសកូវីដ-១៩ ដែលត្រូវបានដាក់អោយនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

៤. នៅខេត្តបាត់ដំបង៖​ ៤ករណី

  • បុរសជនជាតិខ្មែរឥស្លាម ៤នាក់ (អាយុ ៣៨ឆ្នាំដល់ ២៨ឆ្នាំ) មានតេស្តវិជ្ជមានវីរុសកូវីដ-១៩ មានតេស្តវិជ្ជមានវីរុសកូវីដ-១៩ ដែលត្រូវបានដាក់អោយនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។

៦. នៅខេត្តកំពត៖ ១ករណី

  • បុរសជនជាតិខ្មែរឥស្លាម ១នាក់ (អាយុ ៣០ឆ្នាំ) មានតេស្តវិជ្ជមានវីរុសកូវីដ-១៩ មានតេស្តវិជ្ជមានវីរុសកូវីដ-១៩ ដែលត្រូវបានដាក់អោយនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តកែប ដោយសារគាត់ជាអ្នកបកប្រែអោយម៉ាឡេធ្វើការនៅកែប។

៧. នៅខេត្តត្បូងឃ្មុំ៖ ១ករណី

  • បុរសជនជាតិខ្មែរឥស្លាម ៤នាក់ (អាយុ ៦១ឆ្នាំ) មានតេស្តវិជ្ជមានវីរុសកូវីដ-១៩ មានតេស្តវិជ្ជមានវីរុសកូវីដ-១៩ ដែលត្រូវបានដាក់អោយនៅព្យាបាលក្នុងមន្ទីរពេទ្យខេត្ត នៅពញាក្រែក។

សម្គាល់៖ បុរសជនជាតិខ្មែរឥស្លាមទាំង១១នាក់ខាងលើនេះ ជាអ្នកក្នុងចំណោមអ្នកដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីចំនួន ៧៩នាក់។

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង