ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹងស្តីពីវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ជំនាន់ទី២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨ ឯកសារ 42

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងស្តីពីវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ជំនាន់ទី២ ដែលនឹងរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ សម្រាប់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ជំនាន់ទី២ សរុបចំនួន ៦៥នាក់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ ទី២៣ ខែមេសា ដល់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១:៣០ ដល់ ៥:៣០នាទី រសៀល នៅសាលប្រជុំបន្ទាយឆ្មា (ជាន់ទី៤ អគារC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីគ្រប់គ្រង និងពង្រឹងសមត្ថភាពអ្នកតំណាង ស្របច្បាប់របស់សហគ្រាស ក្រុមហ៊ុន អោយបានជាអតិបរមា ព្រមទាំងពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ប្រកាស សេចក្តីជូនដំណឹងផ្សេងៗពាក់ព័ន្ធនឹងការផ្តល់ឯកសារនាំចេញ-នាំចូល ជាពិសេសគាំទ្រដល់ការផ្តល់សេវានាំចេញនាំចូលឲ្យកាន់តែប្រសើរឡើង៕

អត្ថបទទាក់ទង