ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្មជូនដំណឹងអំពីកិច្ចជំនួបពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (The 5th India-CLMV) លើកទី៥

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ឯកសារ 8

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីកិច្ចជំនួបពាណិជ្ជកម្មឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (The 5th India-CLMV) លើកទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

នៅក្នុងសេចក្តីជូនដំណឹងនោះក៏បានបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចជំនួបពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (The 5th India-CLMV) លើកទី៥នេះ គឺដើម្បីជំរុញនិងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ផ្តល់ឱកាសដល់ពាណិជ្ជករអាចស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ការចែករំលែកព័ត៌មាន តាមរយៈកិច្ចពិភាក្សាតាមវិស័យអាទិភាពមួយចំនួនរវាងប្រទេស ឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖

អត្ថបទទាក់ទង