ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ មានសុខភាពល្អដូចសព្វថ្ងៃ ខ្ញុំអាចបន្តដឹកនាំប្រទេសជាតិបានយូរអង្វែងទៅមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 24

ជាមួយនឹងការបង្ហាញរូបភាពហាត់កីឡា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរនៅលើ Facebook ថា មានសុខភាពល្អដូចសព្វថ្ងៃ ខ្ញុំអាចបន្តដឹកនាំប្រទេសជាតិបានយូរអង្វែងទៅមុខ។

លោក បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ដែលជានិច្ចជាកាលតែងតែចង់បានលោកមានសុខភាពល្អរឹងប៉ឹង។ លោកបានបញ្ជាក់ថា រាល់ថ្ងៃក្រៅពីលេងកីឡាវាយកូនគោល គឺលោក នាយករដ្ឋមន្ត្រី ហាត់ប្រាណជាប្រចាំ។

ទន្ទឹមនឹងនេះ លោកក៏ចង់បានប្រជាពលរដ្ឋខ្មែរមានសុខភាពល្អទាំងអស់គ្នា។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ពិតជាសប្បាយចិត្តដែលបានឃើញប្រជាពលរដ្ឋខ្មែរយកឱកាសសន្តិភាពប្រកបរបររកស៊ីទទួលទានអភិវឌ្ឍន៍សង្គមគ្រួសារឱ្យរីកចម្រើនមានបានគ្រប់ៗគ្នា៕

អត្ថបទទាក់ទង