ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យខ្មែរនៅអាមេរិកមកទស្សនាកម្ពុជាផ្ទាល់ដើម្បីកុំឱ្យក្រុមប្រឆាំងបោកប្រាស់បាន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1975
    សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យខ្មែរនៅអាមេរិកមកទស្សនាកម្ពុជាផ្ទាល់ដើម្បីកុំឱ្យក្រុមប្រឆាំងបោកប្រាស់បានសម្តេចតេជោ ហ៊ុន សែន ចង់ឱ្យខ្មែរនៅអាមេរិកមកទស្សនាកម្ពុជាផ្ទាល់ដើម្បីកុំឱ្យក្រុមប្រឆាំងបោកប្រាស់បាន

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា លោកស្រី ឆារ៉ា ដែលជាអ្នកធ្លាប់តែចេញមុខ Live show ពីសហរដ្ឋអាមេរិកជេរសម្តេចនោះ បានថ្លែងការសុំទោសពីសម្តេចដោយផ្ទាល់ដោយសារតែលោកស្រីធ្លាប់ជឿតាមការញុះញង់របស់ក្រុមប្រឆាំង។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមិនដែលខឹងនោះទេដោយសារសម្តេចមិនដែលបានមើលឃើញការជេរនោះឡើយ ហើយសម្តេច ក៏បានផ្តាំផ្ញើទៅលោកពូ ម៉ក់ ហឺន ដែលជាអ្នក Live show ពីសហរដ្ឋអាមេរិកម្នាក់ដែរនោះ មកលេងប្រទេសកម្ពុជាដើម្បីបានមើលឃើញពីការអភិវឌ្ឍពិតប្រាកដនៅលើទឹកដីកម្ពុជាដោយផ្ទាល់ភ្នែកតែម្តង។

    សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចនៅតែបន្តបេសកកម្មក្នុងការលុបបំបាត់ភាពជ្រុលនិយមរបស់មនុស្សមួយចំនួនដើម្បីធានាសន្តិភាពសម្រាប់ការអភិវឌ្ឍនៅកម្ពុជាទៅថ្ងៃអនាគតបន្តទៀត ហើយសម្តេច ក៏ចង់ឱ្យបងប្អូនខ្មែរនៅក្រៅប្រទេសពិសេសនៅសហរដ្ឋអាមេរិកមកទស្សនាកម្ពុជាដើម្បីបានឃើញពីការអភិវឌ្ឍផ្ទាល់ភ្នែកផងដែរដើម្បីកុំឱ្យក្រុមប្រឆាំងងាយបោកប្រាស់បាន៕

    អត្ថបទទាក់ទង