ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ ធ្វើផ្លូវក្នុងខេត្តសៀមរាប

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 43
សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ ធ្វើផ្លូវក្នុងខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ ធ្វើផ្លូវក្នុងខេត្តសៀមរាប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិ ១៥០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវក្នុងខេត្តសៀមរាប។ ការប្រកាសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ដូច្នេះ «នៅពេលចាប់ផ្តើមគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី៤ កញ្ញា ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការផ្តល់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីសាងសង់ផ្លូវនៅក្នុងខេត្តសៀមរាប ដែលនឹងជួយកែលំអហេដ្ឋារចនាសម្ពន្ធខេត្តផង ផ្តល់ការងារដល់ប្រជាជនដែលអាចប៉ះពាល់ដោយកូវីដ-១៩ផង»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លូវតូចធំដែលគ្រោងសាងសង់នេះមានចំនួន ៣៨ខ្សែ នៅក្នុងទីរួមខេត្ត។ សម្តេចតេជោ បានលើកឡើងថា ការសាងសង់ផ្លូវទាំងនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិក្រោយជំងឺកូវីដ-១៩។

សម្តេចតេជោ បានប្រកាសថា សម្តេចនឹងអញ្ជើញបើកការដ្ឋាសាងសង់ដោយផ្ទាល់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបង្ហាញក្តីសង្ឃឹមថា នៅចុងឆ្នាំ២០២១ ក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់កម្ពុជា នឹងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ក្រសួងស្ថាប័ន ដែលបានសន្សំសំចៃ មិនខ្ជះខ្ជាយថវិកា ធ្វើឱ្យកម្ពុជាសន្សំបានថវិកាជាង ៦០០លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេសជាតិ៕

អត្ថបទទាក់ទង