ក្រសួងរៀបចំដែនដី ជ្រើសរើសមន្ត្រីបម្រើការងារ ក្នុងក្របខណ្ឌ «ក» ចំនួន ៤៤កន្លែង សម្រាប់ឆ្នាំ២០២០
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើស និស្សិត និងមន្រ្តីរាជការទូទៅ ឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រភេទក្របខណ្ឌ «ក» ចំនួន ៤៤កន្លែង សម្រាប់ឆ្នាំ២០២០។
បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងរៀបចំដែនដី បានឲ្យដឹងថា ការចាប់ផ្ដើមទទួលពាក្យ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងឈប់ទទួលពាក្យ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ កាលបរិច្ឆេទប្រឡង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៧៖០០នាទីព្រឹក នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (រាជធានីភ្នំពេញ)៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងរៀបចំដែនដី៖