ខ្មែរប៉ុស្ដិ៍ Close

ក្រសួងរៀបចំដែនដី ចេញសេចក្តីសម្រេចបង្កើតក្រុមការងារសម្របសម្រួល ការចាកចេញរបស់ពលរដ្ឋពីតំបន់អង្គរ ទៅទីតាំងថ្មីតំបន់រុនតាឯក និងពាក់ស្នែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកសារ 32

នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសម្របសម្រួល ការចាកចេញរបស់ពលរដ្ឋពីតំបន់រមណីយអង្គរ ទៅកាន់ទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង។

សម្រាប់តួនាទី និងភារកិច្ចរបស់ក្រុមការងារនេះរួមមាន៖

  • សម្របសម្រួលប្រជាពលរដ្ឋដែលបានកំណត់មុខសញ្ញារួច ឲ្យរៀបចំតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ។
  • ផ្តល់របាយការណ៍អំពីវឌ្ឍនភាពការងារ ជាប្រចាំជូនក្រុមការងារបច្ចេកទេស ដើម្បីបូកសរុប និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។
  • បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់របស់ថ្នាក់ដឹកនាំក្រសួង៕

អត្ថបទទាក់ទង