ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីរៀបចំដែនដី និងអភិបាលរាជធានី សិក្សារកកន្លែងធ្វើចំណតយានយន្តនៅភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីរៀបចំដែនដី និងអភិបាលរាជធានី សិក្សារកកន្លែងធ្វើចំណតយានយន្តនៅភ្នំពេញ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីរៀបចំដែនដី និងអភិបាលរាជធានី សិក្សារកកន្លែងធ្វើចំណតយានយន្តនៅភ្នំពេញ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា លោកបានបញ្ជាឱ្យ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សិក្សារកកន្លែងធ្វើចំណតយានយន្ត ដោយសារតែកំណើតយានយន្ត បានកើនឡើងជាប្រចាំ។

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើង នាយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះក្នុងឱកាសដែលលោកបានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសស្វីសជាង១២០០នាក់។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា នាពេលបច្ចុប្បន្ន រឿងធំពីរកំពុងប្រឈមនៅភ្នំពេញ រួមមានការខ្វះចំណត់រថយន្ត និងបញ្ហាសំរាម ដែលមួយថ្ងៃមានរហូតដល់ ៣ពាន់តោន។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានទម្លាយផងដែរថា មានក្រុមហ៊ុនបោកប្រាស់មួយ បានដឹកសំរាមចូលមកកម្ពុជា ប៉ុន្តែឥឡូវកម្ពុជាកំពុងបង្ខំឱ្យដឹកចេញទៅវិញផងដែរ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានប្រឹងប្រែងធ្វើកំណែទម្រង់សម្តៅធ្វើការប្រកួតប្រជែង៕

អត្ថបទទាក់ទង