ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ការហ្វឹកហ្វឺន និងចល័តកងកម្លាំង គឺជាការបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ការហ្វឹកហ្វឺន និងចល័តកងកម្លាំង គឺជាការបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ការហ្វឹកហ្វឺន និងចល័តកងកម្លាំង គឺជាការបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការហ្វឹកហ្វឺន និងការចល័តកងកម្លាំងគ្រប់ប្រភេទនានា គឺធ្វើឡើងក្នុងគោលដៅបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតែប៉ុណ្ណោះ ហើយប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពេលមានការចល័តកងកម្លាំងទាំងនេះ ។ លោកបានលើកឡើងដូចនេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលដំណើរនិវត្តន៍កងវិស្វកម្មលេខ៥៩៤ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកបានបញ្ជាក់ថា ការហ្វឹកហ្វឺន ឬការចល័តកងកម្លាំងគ្រប់ប្រភេទនានា ជាពិសេសការហ្វឹកហ្វឺនចល័តកងកម្លាំង ៣ ប្រភេទនៅខេត្តជាប់ព្រំដែនថៃ កាលពីសប្តាហ៍កន្លងទៅ គឺធ្វើឡើងដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព តែប៉ុណ្ណោះ។

លោកបានបន្ថែមថា ចំពោះការប្រកាសរបស់លោក សម រង្ស៊ី ដោយមានទាំង ផែនការបង្ក អសន្តិសុខក្នុងប្រទេស ដោយការធ្វើចលនាកៀរគរពលករនៅថៃ ចូលកម្ពុជាមកគាំទ្រចលនា របស់ខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់នោះ កងទ័ពកម្ពុជាក៏បានត្រៀមរួចរាល់ ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើសកម្មភាពដែលមានគោលដៅ បំផ្លាញសុខសន្តិភាពនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា កងកម្លាំង៣ប្រភេទនៅខេត្តជាប់ព្រំដែនថៃ បានធ្វើលំហាត់ ហ្វឹកហ្វឺរួមគ្នាដោយមានការចល័តកងកម្លាំង ហើយលំហាត់ហ្វឹកហ្វឺននោះត្រូវបានអាជ្ញាធរ ប្រកាសថា ធ្វើដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព ស្របពេលដែល លោក សម រង្ស៉ី បានបង្ហាញផែនការបង្កអសន្តិសុខក្នុងប្រទេសដោយការធ្វើ ចលនាកៀរគរ ពលករនៅថៃ ចូលកម្ពុជា មកគាំទ្រចលនារបស់ខ្លួន ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕

អត្ថបទទាក់ទង