ខ្មែរប៉ុស្ដិ៍ Close

រយៈពេល២ថ្ងៃ ភ្ញៀវទេសចរណ៍ជាង ១៣ម៉ឺននាក់ បានចូលទស្សនាកំសាន្តពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ស្ពឺ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
រយៈពេល២ថ្ងៃ ភ្ញៀវទេសចរណ៍ជាង ១៣ម៉ឺននាក់ បានចូលទស្សនាកំសាន្តពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ស្ពឺ រយៈពេល២ថ្ងៃ ភ្ញៀវទេសចរណ៍ជាង ១៣ម៉ឺននាក់ បានចូលទស្សនាកំសាន្តពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ស្ពឺ

រយៈពេល២ថ្ងៃ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបុណ្យប្រណាំងទូក ដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមទស្សនាកំសាន្តស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាពពេលបរិបូរណ៍ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

សូម​ជម្រាប​ថា​ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីប្រណាំងទូកត្រូវបានបញ្ចប់ដោយភាពជោគជ័យ និងភាពរីករាយក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។

បើគិតតាមតួលេខបណ្ដោះអាសន្នក្នុងរយៈពេល០២ថ្ងៃនេះមានភ្ញៀវទេសចរណ៍ប្រមានជាង ១៣ម៉ឺននាក់ ដែលបានចូលទស្សនាកំសាន្តពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ស្ពឺ៕

អត្ថបទទាក់ទង