ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរថយន្តអគ្គិសនីជប៉ុន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរថយន្តអគ្គិសនីជប៉ុន អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរថយន្តអគ្គិសនីជប៉ុន

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ តំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បានចូលជួបសម្ដែងការគួរសមជាមួយលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។

ក្នុងជំនួបនោះ លោក Naoto Yamagishi ប្រធានគ្រប់គ្រងគម្រោងទូទៅក្រុមហ៊ុន Toyota Tsusho Corporation បានប្រាប់ពីប្រវត្តិត្រួសៗរបស់ក្រុមហ៊ុនរបស់ខ្លួន និងណែនាំពីរថយន្តអគ្គិសនីថ្មីដែលក្រុមហ៊ុនទើបផលិត និងត្រៀមបញ្ចេញលក់ក្នុងទីផ្សារខេត្តសៀមរាប។ លក្ខណៈពិសេសនៃរថយន្តនេះ ផលិតឡើងក្នុងន័យគិតគូរបញ្ហាបរិស្ថានខ្ពស់ មិនប៉ះពាល់ដល់ការបំពុលខ្យល់អាកាស និងការរំខានដោយសំឡេង ។

លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានវាយតម្លៃខ្ពស់ចំពោះរថយន្តអគ្គិសនី និងគាំទ្រចំពោះផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាននេះ។ ជាមួយគ្នានោះ លោកក៏សម្ដែងការគាំទ្រផងដែរទៅដល់ផែនការបង្កើតគម្រោងដំឡើងរថយន្តអគ្គិសនីនេះនៅខេត្តសៀមរាប ព្រោះផែនការនេះអាចជួយបង្កើតមុខរបរ ផ្ទេរនូវចំណេះដឹង ព្រមទាំងបច្ចេកវិទ្យាដល់ប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង